ក្រសួងវប្បធម៌ និងសមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិនចុះ MOU (Video Inside)

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈ ជាមួយនឹងសមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ដើម្បីបង្កើនប្រសិទ្ធភាពឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍របស់កម្ពុជា។

ការចុះហត្ថលេខានេះ បានធ្វើនៅថ្ងៃទី១២កក្កដា ជាមួយការដាក់គោលដៅកិច្ចសហប្រតិបត្តិការជាច្រើន សម្រាប់ភាគីទាំងពីរ លើវិស័យវប្បធម៌ និងទេសចរណ៍ ក្នុងរយៈពេលបីឆ្នាំខាងមុខ។

ការចុះហត្ថលេខានេះ បានធ្វើឡើងក្រោមវត្តមាន ចូលរួមពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវ ភឿង សកុណា និងប្រធានសមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន គឺលោកឧកញ៉ា តឹង ភីពីង។ ការចុះហត្ថលេខា នេះត្រូវគេចាត់ទុកថាជាការបញ្ចូលថាមពលថ្មី និងកំណើនសេដ្ឋកិច្ចថ្មី ទៅក្នុងឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍របស់កម្ពុជា ដោយមានរៀបចំការសម្តែងវប្បធម៌ និងសិល្បៈផ្សេងៗ វេទិកាធុរកិច្ច និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ប្រជាប្រិយជាដើម។

សមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន បានប្តេជ្ញាការចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំនិងការលើកកម្ពស់ សកម្មភាពទេសចរណ៍វប្បធម៌កម្ពុជានាពេលអនាគត ដោយប្រើប្រាស់ជំនួយទុនបម្រុងដ៏រឹងមាំ និងបទពិសោធន៍វិជ្ជាជីវៈដ៏សម្បូរបែប។

ads banner