មេដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុន គ្រោងរៀបចំកិច្ចប្រជុំកំពូលនៅខែសីហា

សេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីអាមេរិកនឹងជួបជាមួយសមភាគីមកពីកូរ៉េខាងត្បូង និងជប៉ុន នៅលើទឹកដីសហរដ្ឋអាមេរិកនាខែសីហាខាងមុខ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអញ្ជើញសមភាគីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា មកចូលរួមកិច្ចប្រជុំរួមគ្នាមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅពេលដែលមេដឹកនាំទាំងបីបានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេស G7 ក្នុងប្រទេសជប៉ុន កាលពីខែឧសភាកន្លងទៅ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង និងជប៉ុនបានរាយការណ៍ថា កិច្ចប្រជុំរវាងមេដឹកនាំប្រទេសទាំងបី គ្រោងនឹងប្រព្រឹត្តទៅនៅឯមូលដ្ឋានយោធា Camp David ក្នុងរដ្ឋ Maryland នៅថ្ងៃទី១៨ ខែសីហាខាងមុខនេះ។

ទន្ទឹមគ្នា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលបរិច្ឆេទ និងទីតាំងពិតប្រាកដ នឹងត្រូវប្រកាសឱ្យដឹងក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានការសម្របសម្រួលដោយប្រទេសទាំងបី៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner