ឯកឧត្តម នេត្រ ភក្ត្រា៖ ភ្នាក់ងារគណបក្សនៃគណបក្សប្រជាជន កម្ពុជាដើរតួនាទីសំខាន់ចូលរួមការពារដំណើរការនីតិវិធីបោះឆ្នោតស្របតាមច្បាប់ និងការពារសន្លឹកឆ្នោតប្រជាពលរដ្ឋដែលស្រឡាញ់ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨

កំពត៖«ភ្នាក់ងារគណបក្សនយោបាយដើរតួនាទីសំខាន់ក្នុងការធានានូវដំណើរការជាប្រក្រតីភាពនិងភាពត្រឹមត្រូវតាមនីតិវិធីច្បាប់នៃដំណើរការបោះឆ្នោតនិងចូលរួមការពារសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាស្របតាមនីតិវិធីកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារ គណបក្ស ចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ និងជាប្រធាន បណ្តុំឃុំ ៣ នៃស្រុកទឹកឈូ ខេត្តកំពតនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមចូលរួមជាអធិបតីនៃកិច្ចប្រជុំ ពង្រឹងនិងបំប៉នបន្ថែមផ្នែកច្បាប់និងបច្ចេកទេសពាក់ព័ន្ធដល់ភ្នាក់គណបក្សរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។

ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ បានគូសបញ្ជាក់ថាភ្នាក់ងារគណបក្សនយោបាយគឺ ជាតំណាងរបស់គណបក្សក្នុងការិយាល័យបោះឆ្នោត និងជាអ្នក ការពារផលប្រយោជន៍របស់គណបក្សស្របតាមច្បាប់។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យភ្នាក់ងារគណបក្សនៃគណបក្សប្រជាជនកម្ពុជាដែលនឹងបំពេញការងារនៅតាមការិយាល័យបោះឆ្នោតទាំងអស់ក្នុងឃុំកំពង់ក្រែង ត្រូវបំពេញការងារដោយយកចិត្តទុកដាក់ខ្ពស់ អនុវត្តច្បាប់ និងនីតិវិធីដែលមានធរមានឱ្យបានល្អ និងប្រកបដោយការទទួល ខុសត្រូវ។ ជាមួយគ្នានេះ សូមភ្នាក់ងារគណបក្សនយោបាយ ទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។

ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ បានជម្រាបជូនភ្នាក់ងារគណបក្សនយោបាយ សម្រាប់ ឃុំកំពង់ក្រែង ស្រុកទឹកឈូថា រយៈពេល ១៩ ថ្ងៃនៃយុទ្ធនាការ ឃោសនា បោះឆ្នោតកន្លងមកនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត បានវាយតម្លៃថាប្រព្រឹត្តទៅដោយរលូន មិនមានអំពើ ហិង្សាអ្វីឡើយ ដែលនេះបង្ហាញពីដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាកាន់តែមានភាពរស់រវើក។ ចំណែកបងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំគឺមានភាពសប្បាយរីករាយ គ្មានការព្រួយបារម្ភ និងគ្មានការភិតភ័យដូចការលាបពណ៌ របស់ក្រុមជនប្រឆាំងជ្រុលនិយមឡើយ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្ត ទៅតែរយៈពេលមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៣ រសៀលដែលថ្ងៃសម្រេចចិត្តដ៏សំខាន់ របស់ពលរដ្ឋខ្មែរជាង ៩,៧ លានដែលមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកទឆកឈូ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តអំពាវនាវបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨ ដើម្បីគណបក្ស ប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំ ប្រទេស ការពារសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិប តេយ្យនៅកម្ពុជា៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner