សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបក្រុមអ្នកសង្កេតការណ៍បោះឆ្នោត មកពីអង្គការប្រទេសនិយាយភាសាបារំាង (ហ្វ្រង់កូហ្វូនី)
(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ កម្ពុជា បាន អនុ ញ្ញាតឱ្យប្រតិភូបេសកកម្ម វាយតម្លៃការបោះឆ្នោតហ្វ្រង់កូហ្វូនី ដឹកនាំដោយ ឯកឧត្តម Desir Nyaruhirira ទីប្រឹក្សាអង្គការទទួលបន្ទុកកិច្ចការ នយោបាយនិងការទូត ចូលជួប សម្តែងការគួរសមនៅព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ក្នុង ខណៈដែលគណៈប្រតិភូបា នអញ្ជើញមកចូលរួមសង្កេតការណ៍ពីការ បោះ ឆ្នោត ជ្រើសតំាងតំណាងរាស្រ្តនីតិកាល ទី៧ នៅកម្ពុជា។

អង្គការប្រទេសនិយាយភាសាបារំាង(ហ្វ្រង់កូហ្វូនី) មានសមាជិកចំនួន៨២ប្រទេស និងតែងតែចូលរួមសង្កេតការណ៍បោះឆ្នោតនៅតាមប្រទេសជាសមាជិក។ នៅកម្ពុជា អង្គការនេះនឹងសង្កេតការណ៍បោះឆ្នោតនៅបីទីតំាងមាននៅភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ធំ។
ឯកឧត្តម Desir Nyaruhirira បានគូសបញ្ជាក់ការចូលរួមសង្កេតការណ៍របស់អង្គការ ហ្វ្រង់កូហ្វូនីដើម្បីចូលរួមលើកកម្ពស់នីតិរដ្ឋ និងដំណើរប្រជាធិបតេយ្យ។ នៅក្នុងឱកាស នោះ ឯកឧត្តម បានកោតសរសើរចំពោះការចូលរួមយ៉ាង សកម្មរបស់កម្ពុជា ជាមួយ អង្គការហ្វ្រង់កូហ្វូនី ។

ឯកឧត្តម បានគោរពជម្រាបជូនសម្តេចប្រធានរដ្ឋសភា នៅក្រោយបញ្ចប់បេសកកម្ម របស់ ខ្លួន នៅក្នុងការចូលរួមសង្កេតការណ៍បោះឆ្នោតនេះ អង្គការនឹងមាន របាយការណ៍ មួយដើម្បីដាក់ជូនអង្គការ និងជូនមកប្រទេសកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និង សូមស្វាគមន៍ យ៉ាងកក់ក្តៅជូនគណៈប្រតិភូ ។ សម្តេចបានមានប្រសាសន៍ថាប្រទេសកម្ពុជា ពិតជាមានកិត្តិយសខ្លាំងណាស់ដោយ ឯកឧត្តម ក្នុងនាមជាទីប្រឹក្សាពិសេស ទទួលបន្ទុកផ្នែកនយោបាយ និងការទូត របស់លោកជំទាវអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី អញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញបេសកកម្មនៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបជូនគណៈប្រតិភូថា ចាប់តាំងពីឆ្នាំ១៩៩៨ មក កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ប្រកបដោយជោគជ័យ និងមានលក្ខណៈសេរី និងយុត្តិធម៌ ដែលមានគណបក្ស នយោយបាយជាច្រើន តែងចូលរួមប្រកួតប្រជែងដោយស្មើភាព ក្រោមការរៀបចំរបស់ គណៈកម្មការរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ។ ជាមួយគ្នានេះ សម្តេចបានជូនពរឳ្យការបំពេញបេសកកម្មនៅកម្ពុជានាពេលនេះទទួលបានជោគជ័យល្អផងដែរ ៕

ហេង សម្បត្តិ