លោកពូទីន និងមេដឹកនាំបេឡារុសទស្សនាប្រជុំកោះ Valaam
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានធិបតីប្រទេសបេឡារុស លោក Alexander Lukashenko បានទៅទស្សនាប្រជុំកោះ Valaam ។
ដំណើរទស្សនកិច្ចនេះបានក្លាយជាការបន្តទំនាក់ទំនង រយៈពេលពីរថ្ងៃរបស់ពួកគេ ដែលបានចាប់ផ្តើមជាមួយនឹងការចរចា នៅតំបន់ Strelna កាលពីថ្ងៃអាទិត្យ។

បន្ទាប់ពីផ្នែកផ្លូវការ នៃកិច្ចប្រជុំ មេដឹកនាំទាំងពីរបានចំណាយពេលវេលាជាច្រើនម៉ោង ក្នុងការធ្វើដំណើរទៅកាន់ទីក្រុង Kronshtadt ជាកន្លែងដែលពួកគេបានទៅទស្សនាវិហារ ក្នុងតំបន់ និងនិយាយទៅកាន់ភ្ញៀវទេសចរណ៍ និងទស្សនាសារមន្ទីរថ្មីមួយ របស់កងទ័ពជើងទឹករុស្ស៊ី ដែលគ្រោងនឹងបើក នៅថ្ងៃទី៣០ ខែកក្កដា ចំថ្ងៃកងទ័ពជើងទឹករុស្ស៊ី។
គួររម្លឹកថា លោក ពូទីន ធ្លាប់បានបានទៅទស្សនាប្រជុំកោះ Valaam ក្នុងខែកក្កដា ឆ្នាំ ២០១៩ ព្រមទាំងបានទស្សនាក្រុមហ៊ុនរបស់លោក Lukashenko នៅទីនោះផងដែរ។

លើកនេះ មេដឹកនាំទាំងពីរបានចាប់ផ្តើមដំណើររបស់ពួកគេ ដោយទៅទស្សនាវិហារ Transfiguration Cathedral ដែលជាផ្នែកមួយនៃអគារស្ថាបត្យកម្ម នៅលើប្រជុំកោះ Valaam៕ ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត