សម្តេចតេជោ ហ៊ុន សែន នឹងឈរឈ្មោះជាសមាជិកព្រឹទ្ធសភា នៅថ្ងៃបោះឆ្នោតព្រឹទ្ធសភា ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចនឹងឈរឈ្មោះជាសមាជិកព្រឹទ្ធសភា នៅថ្ងៃបោះឆ្នោតព្រឹទ្ធសភា ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។

សម្ដេចបានមានប្រសាសន៍ដូច្នេះថា៖ សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងឧបនាយករដ្ឋមន្ត្រីមួយចំនួនទៀត ក៏នឹងចាកចេញពីតំណែងផងដែរ។

សម្ដេចតេជៅ បានបន្តថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺនឹងមានការបោះឆ្នោតព្រឹទ្ធសភា។ ពេលនោះ សម្ដេច នឹងទៅឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ហើយតាមការគ្រោងទុក្ខរបស់គណបក្សប្រជាជនកម្ពុជា គឺសម្ដេច នឹងក្លាយទៅជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដែលមានអាយុច្រើន ហើយសុំលាឈប់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner