សម្តេចតេជោ ហ៊ុន សែន៖ ហ៊ុន ម៉ាណែត នឹងក្លាយខ្លួនជានាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២២ សីហា ជាការប្រាប់ក្រុមពួកអ្នកវិភាគដូរបាយ ឬពួកក្រុមជ្រុលនិយម បានភ្លឺភ្នែក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នៅពេលឯកឧត្តម ហ៊ុន ម៉ាណែត ក្លាយខ្លួនជានាយករដ្ឋមន្ត្រី នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ជាការប្រាប់ក្រុមពួកអ្នកវិភាគដូរបាយ ឬពួកក្រុមជ្រុលនិយម ចូលចិត្តវាយប្រហារ បានភ្លឺភ្នែក។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។

សម្ដេចតេជោ បានលើកឡើងថា ដោយមានបទពិសោធន៍ធ្វើជានាយករដ្ឋមន្ត្រីអស់រយៈពេលជាង ៣៨ឆ្នាំ សម្ដេច ពិតជាយល់ដឹងច្បាស់លាស់អំពីឯករាជ្យភាពរបស់នាយករដ្ឋមន្ត្រី នៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។

សម្ដេចបានបញ្ជាក់ថា នេះក៏ចាត់ទុកថា កុំឱ្យយប់យូរសុបិនច្រើននៃពាក្យចរចាមអារាមនានា ដែលវាកើតរហូតទៅដល់ក្រុមពួកអ្នកវិភាគដូរបាយ ឬអាចថា ពួកក្រុមជ្រុលនិយមចូលចិត្តវាយប្រហារ បានភ្លឺភ្នែកថា ហ៊ុន ម៉ាណែត នឹងក្លាយខ្លួនជានាយករដ្ឋមន្ត្រី នៅប្រមាណជាង ៣សប្តាហ៍ទៀតប៉ុណ្ណោះ។

សម្ដេចថា ហ៊ុន ម៉ាណែត មានលទ្ធភាពហើយ។ ឥឡូវ ហ៊ុន ម៉ាណែត បានបំពេញរួចហើយនូវភារកិច្ចពីរ៖ ទី១-គណបក្សបានឯកច្ឆ័ន តែងតាំង ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី ។ ឥឡូវក៏នឹងក្លាយទៅជានាយករដ្ឋមន្ត្រីនៅប៉ុន្មានសប្តាហ៍ខាងមុខ, ទី២-ហ៊ុន ម៉ាណែត បានជាប់ជាអ្នកតំណាងរាស្ត្ររួចស្រេចទៅហើយ។ ពិតមែនតែពេលនេះ គេមិនមែនមិនទាន់មានសិទ្ធជាតំណាងរាស្ត្រ ដោយសារតែអ្នកជាប់ឆ្នោតទាំងអស់ មិនទាន់បានកោះប្រជុំដោយព្រះមហាក្សត្រ និងស្បថចូលកាន់តំណែង។ ចំណែកឯទី៣-ព្រះមហាក្សត្រ ព្រះអង្គ បានទទួលសំណាល។ដែលមានអាសនៈច្រើនជាងគេ នៅក្នុងរដ្ឋសភាដើម្បីនឹងចេញព្រះរាជក្រឹត្យ តែងតាំងនាយករដ្ឋមន្ត្រី គឺ បណ្ឌិត ហ៊ុន ម៉ាណែត ប៉ុន្តែបន្ទាប់ទៅទៀត គឺនាយករដ្ឋមន្ត្រីរូបនេះ នឹងត្រូវរៀបចំផ្គូផ្គងរាជរដ្ឋាភិបាល ក្នុងគណៈរដ្ឋមន្ត្រី ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner