មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិករំពឹងថារដ្ឋាភិបាលថ្មីកម្ពុជានឹងមានការកែលំអគោលជំហរ (Video Inside)
មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក បានថ្លែងរំពឹងថារាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា នឹងមានការកែលំអគោលជំហរដឹកនាំ។ សហរដ្ឋអាមេរិកបានរិះគន់ជុំវិញដំណើរការបោះឆ្នោតរបស់កម្ពុជា ប៉ុន្តែនៅតែបង្ហាញជំហរសុទិដ្ឋិនិយមចំពោះភាពវិវត្តន៍ល្អទៅមុខ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី។
មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិកលោក វីដឹន ផេថិល Vedant Patel បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៣ នាក្រសួងការបរទេស។
ក្នុងសន្និសីទកាសែតនោះដែរ មានសំណួរដែលចង់រកសម្តីស្តីបន្ទោសដាក់លើប្រមុខដឹកនាំ រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ប៉ុន្តែមន្ត្រីអ្នកនាំពាក្យសេតវិមានមិនបានប្រើពាក្យសម្តីរិះគន់ ដាក់លើបណ្ឌិត ហ៊ុន ម៉ាណែត ឡើយ។
មន្ត្រីរដ្ឋាភិបាលនៅមិនទាន់មានប្រតិកម្មជុំវិញសម្តីមន្ត្រីក្រសួងការបរទេសអាមេរិកនេះឡើយ។ ប៉ុន្តែមុននេះ,គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិដែលបានមកចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា មិនមានការបញ្ជាក់លើភាពមិនប្រក្រតីណាមួយក្នុងដំណើរការបោះឆ្នោតនោះទេ។ គជប និងក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន បញ្ជាក់ថាដំណើរការបោះឆ្នោតនៅកម្ពុជាបានប្រព្រឹត្តទៅក្នុងលក្ខណៈសេរីនិងយុត្តិធម៌ និងជាគំរូថែមទៀតក្នុងតំបន់អាស៊ី។