រដ្ឋមន្រ្តីក្រសួងអប់រំដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សាទុតិយភូមិ(STEP-UP)

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សាទុតិយភូមិ (STEP-UP) ក្រោមវត្តមានឯកឧត្តមណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ថ្នាក់ដឹកនាំក្រសួង និងសមាជិកគម្រោងជាច្រើនរូបទៀតនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីត្រួតពិនិត្យលើរបាយការណ៍គម្រោងដែលសម្រេចបាននាពេលកន្លងមក និងពិភាក្សាទៅលើចំណុចមួយចំនួនដើម្បីអភិវឌ្ឍស្តង់ដាសូចនាករការគ្រប់គ្រងសាលារៀន និងឧបករណ៍វាយតម្លៃសម្រាប់សាលាមធ្យមសិក្សា។ គម្រោង STEP-UP មានគោលបំណងលើកកម្ពស់ការគ្រប់គ្រងដឹកនាំសាលារៀនប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ក្នុងការរួមចំណែកដល់ការបង្កើនការចូលរៀនផ្នែកវិទ្យាសាស្រ្ត និងគុណភាពនៃការរៀន និងបង្រៀនស្ទែម។

នៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់ថា ដើម្បីសម្រេចបាននូវលទ្ធផល អ្នកចូលរួមគួរអនុវត្តឱ្យអស់លទ្ធភាព ទើបចេញជាលទ្ធផល ពីព្រោះថា ការអប់រំនេះវាពាក់ព័ន្ធនឹងកត្តាជាច្រើន មានកត្តាគ្រូ កត្តាសិស្ស កត្តាសាលារៀន កត្តាគ្រួសារ ហើយពាក់ព័ន្ធកត្តាសេដ្ឋកិច្ចសង្គម ដែលមានលក្ខណៈខុសគ្នា ដែលវាអាចជះឥទ្ធិពលទៅលើលទ្ធផលនៃការសិក្សា៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner