សមាជិកណាតូ៖ បច្ចុប្បន្នជាពេលវេលាល្អ សម្រាប់ការចរចាសន្តិភាពនៅអ៊ុយក្រែន

ប៊ុយដាប៉ែស៖ ប្រមុខការទូតហុងគ្រីបាននិយាយថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនមិនអាចដោះស្រាយបាន តាមរយៈការបង្ហូរឈាមគ្នានៅលើសមរភូមិនោះទេ។

សារព័ត៌មាន RT បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា បច្ចុប្បន្ន ទីក្រុងមូស្គូបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការស្វែងរកដំណោះស្រាយការទូត ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ ប៉ុន្តែស្របពេលជាមួយគ្នានេះ អ៊ុយក្រែន និងអ្នកគាំទ្ររបស់ខ្លួន រួមទាំងសហរដ្ឋអាមេរិក និងអង្គការណាតូ នៅតែបដិសេធមិនចូលរួមក្នុងកិច្ចចរចាបែបនេះទេ។

ជុំវិញបញ្ហានេះដែរ រដ្ឋមន្រ្តីការបរទេសហុងគ្រី លោក ភីធើ ស៊ីចាតូ បានថ្លែងថា លក្ខខណ្ឌសម្រាប់ការចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន នឹងកាន់តែអាក្រក់ទៅៗ ហើយលោកជឿជាក់ថា ភាគីទាំងពីរនឹងមិនមានជំហរល្អសម្រាប់ការចរចាជាងពេលនេះទេ។

ទាំងនាយករដ្ឋមន្រ្តីហុងគ្រី និងមន្រ្តីជាន់ខ្ពស់ហុងគ្រីបានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន ហើយបានរិះគន់សហភាពអឺរ៉ុបចំពោះការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន។ កាលពីខែមិថុនា នាយករដ្ឋមន្រ្តីហុងគ្រីក៏បានប្រាប់កាសែតអាល្លឺម៉ង់ Blid ដែរថា ជ័យជម្នះរបស់អ៊ុយក្រែននៅលើសមរភូមិ គឺជារឿងមិនអាចទៅរួចទេ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner