មនុស្ស ២៨នាក់ស្លាប់ ក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ៖ ហេតុការណ៍រថភ្លើងរត់ធ្លាក់ចេញពីផ្លូវតែងតែកើតមានឡើងជាញឹកញាប់ ដោយសារតែប្រព័ន្ធផ្លូវដែករបស់ប៉ាគីស្ថានមានសភាពចាស់ទ្រុដទ្រោម មានប្រវែងជិត ៧,៥០០គីឡូម៉ែត្រ និងដឹកអ្នកដំណើរជាង ៨០លាននាក់ក្នុងមួយឆ្នាំៗ។

យ៉ាងហោចណាស់មនុស្ស ២៨នាក់បានស្លាប់ នៅថ្ងៃទី០៦ ខែសីហានេះ នៅពេលដែលរថភ្លើងល្បឿនលឿនមួយខ្សែ បានរត់ធ្លាក់ផ្លូវនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន។ រដ្ឋមន្ត្រីផ្លូវដែកប៉ាគីស្ថាន លោក ខាវ៉ាចា សាអេដ រ៉ាហ្វីក បានប្រាប់អ្នកយកព័ត៌មានថា ហេតុការណ៍នេះបានកើតឡើងនៅជិតស្ថានីយ៍រថភ្លើងសាហារ៉ា ក្នុងតំបន់ណាវ៉េបហ្សា មានចម្ងាយប្រហែល ២៧៥គីឡូម៉ែត្រពីទីក្រុងការ៉ាឈី ។

លោក រ៉ាហ្វីក បានចោទទុកឧបទ្ទវហេតុនេះថា គឺជាគ្រោះថ្នាក់ដ៏ធំមួយ ដោយរហូតមកទល់ពេលនេះ មានអ្នកដំណើរ ២៨នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។
រដ្ឋមន្ត្រីផ្លូវដែកប៉ាគីស្ថានរូបនេះ បានសង្កត់ធ្ងន់ទៀតថា យ៉ាងហោចណាស់អ្នកដំណើរ ១,០០០នាក់បានជិះនៅលើរថភ្លើង ហាហ្សារ៉ា អ៊ិចប្រេស នៅពេលដែលវារត់ធ្លាក់ចេញពីផ្លូវ។

យោងតាមរបាយការណ៍បឋម មានហេតុផលពីរនៅពីក្រោយគ្រោះថ្នាក់នេះ ទីមួយគឺជាកំហុសមេកានិច និងទីពីរ គឺជាកំហុសបង្កឡើងពីការធ្វេសប្រហែស តែទោះជាយ៉ាងណា យើងនឹងបើកការស៊ើបអង្កេតរឿងនេះបន្ថែមទៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner