សមាគមយុវជនខ្មែរមហានគរអបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ រួមទាំងថ្នាក់ដឹកនាំ សមាគមន៍ សាខារាជធានីខេត្ត ចេញលិខិតអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃនេះគឺជាវេលាបើកគេហទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រទេសកម្ពុជា ដែលមាននាយករដ្ឋមន្រ្តីវ័យក្មេង និងឈ្លាសវៃបំផុត។ សមាគមយុវជនខ្មែរមហានគរ រួមទាំងថ្នាក់ដឹកនាំ សមាគមន៍ សាខារាជធានីខេត្ត នៃបណ្តុំអង្គការសង្គមស៊ីវិល សូមចូលរួមសម្តែងការសាទររីករាយយ៉ាងក្រៃលែងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រទ្រង់ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែល ក្នុងនាមជាយុវជន យុវតី សិស្សនិស្សិត បញ្ញវន្ត ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ពិតជាមានសេចក្តីសោមនស្សរីករាយ និងមានទំនុកចិត្តយ៉ាងខ្លាំង ចំពោះការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា៕

ads banner