បណ្តុំអង្គការសង្គមស៊ីវិល អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ថ្ងៃនេះគឺជាវេលាបើកគេហទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រទេសកម្ពុជាដែលមាននាយករដ្ឋមន្រ្តីវ័យក្មេង និងឈ្លាសវៃបំផុត។ បណ្តុំអង្គការសង្គមស៊ីវិល និងបណ្តាញអង្គការសមាគមនានា សូមចូលរួមសម្តែងការសាទររីករាយយ៉ាងក្រៃលែងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែល ក្នុងនាមជាយុវជន យុវតី សិស្សនិស្សិត បញ្ញវន្ត ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ពិតជាមានសេចក្តីសោមនស្សរីករាយ និងមានទំនុកចិត្តយ៉ាងខ្លាំង ចំពោះការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា។

សូមជម្រាបថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យចាត់តាំងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ព្រះរាជក្រឹត្យបានបញ្ជាក់ថា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការចាត់តាំងខាងលើ មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំសេចក្ដីអនុម័តទុកចិត្តពីរដ្ឋសភា៕

ads banner