ក្រុមការងារ AMS One-minute សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត
អត្ថបទដោយ៖
AMS OneMinute
ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ និងការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋនាការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈដ៏មោះមុតរបស់លោកបណ្ឌិត និងការលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ដើម្បីឧត្តមប្រយោជន៍ប្រជាជន និងប្រទេសជាតិ។
យើងខ្ញុំទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំរបស់លោកបណ្ឌិត នឹងធ្វើឱ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ កិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយសុភមង្គល និងវិបុលភាព។
#ams1minute