រុស្ស៊ីប្រើមីស៊ីលលឿនជាងសម្លេង Kinzhal បាញ់ដាក់លើបណ្តាក្រុងអ៊ុយក្រែន (Video Inside)
អត្ថបទដោយ៖
Apsara Net
រុស្ស៊ីបានបន្តធ្វើការវាយប្រហារតាមផ្លូវអាកាសដោយក្នុងរយៈពេលតែមួយយប់ មានមីស៊ីល និងដ្រូនជាង៧០គ្រឿង ត្រូវបានបាញ់ស្រោចដាក់មកលើបណ្តាក្រុង នៃប្រទេសអ៊ុយក្រែន។ មន្ត្រីជំនួយការលោកប្រធានាធិបតីអ៊ុយក្រែន គឺលោកម៉ាយខាយឡូ ប៉ូដូលីយ៉ាក Mykhailo Podoliak បានថ្លែងថាការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យកន្លងមកនេះ គឺជាការខឹងចំពោះអ៊ុយក្រែន ដែលបានធ្វើឱ្យបណ្តាប្រទេសនៅតំបន់ Global South មានភាពស្ទាក់ស្ទើរក្នុងការចូលដៃ នៅក្នុងជម្លោះដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងស្ថានការណ៍ចុងក្រោយក្នុងសង្គ្រោះអ៊ុយក្រែន ដែលឈានចូលដល់ថ្ងៃទី៥២៩ហើយ គិតត្រឹមថ្ងៃចន្ទ ទី៧ សីហា ឆ្នាំ២០២៣