សេដ្ឋកិច្ចឥណ្ឌូណេស៊ីកើនឡើង ៥.១៧ភាគរយ ក្នុងត្រីមាសទីពីរ លើសពីការរំពឹងទុក

ហ្សាការតា៖ កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើងនៅត្រីមាសមុន ដោយងើបចេញផលប៉ះពាល់នៃអត្រាការប្រាក់កាន់តែខ្ពស់ និងការធ្លាក់ចុះតម្លៃទំនិញ។

ការិយាល័យស្ថិតិរបស់ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌូណេស៊ី បានកើនឡើង ៥.១៧ភាគរយ ក្នុងរយៈពេលបីខែ បន្តរហូតដល់ខែមិថុនា បើធៀបនឹងឆ្នាំមុន។ តួលេខនេះ កើនលើសពីការព្យាករណ៍ជាមធ្យម ៥ភាគរយ នៅក្នុងការស្ទង់មតិរបស់អ្នកសេដ្ឋកិច្ចមកពីសារព័ត៌មាន Bloomberg។

លទ្ធផលនៃត្រីមាសចុងក្រោយនេះ បានគូសបញ្ជាក់ពីភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ។ តួយ៉ាង ឥណ្ឌូណេស៊ីបានធ្វើឱ្យប្រទេសជាតិស្ថិតក្នុងស្ថានភាពល្អ ក្នុងការប្រកាសពីកំណើន GDP ពេញមួយឆ្នាំ ចាប់ពី ៥ភាគរយ ទៅ ៥.៣ភាគរយ ដូចដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី ស្រ៊ី ម៊ូលីយ៉ានី អ៊ីនដ្រាវ៉ាទី បានព្យាករណ៍កាលពីសប្តាហ៍មុន។

លោកស្រីរដ្ឋមន្រ្តីបាននិយាយមុននេះថា ការចំណាយមុនការបោះឆ្នោតខែកុម្ភៈ ឆ្នាំ ២០២៤ ក៏ដូចជាការបង្កើនសកម្មភាពផលិតកម្ម គួរតែជួយទូទាត់តម្រូវការទន់ខ្សោយពីប្រទេសចិន និងទីផ្សារនាំចេញទៅកាន់បណ្តាប្រទេសផ្សេងៗទៀត៕ ៕ ប្រភព៖ Bloomberg ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner