ខ្មែរក្រហមចង់ប្រែក្លាយប្រទេសកម្ពុជាអោយទៅជាសង្គមជនបទមួយដែលមិនមានវណ្ណៈសង្គម
ប្រជាជនគ្រប់រូបត្រូវបានខ្មែរក្រហមដកហូតអស់នូវសិទ្ធិជាមូលដ្ឋាន និងបំបែកចេញពីគ្រួសារអោយធ្វើការជាទម្ងន់តាមកង ឬសហករណ៍រៀងខ្លួន។ ដើម្បីសម្រេចបាននូវគោលបំណងនេះ បនឃាតកខ្មែរក្រហមបានលុបបំបាត់រូបិយវត្ថុ ទ្រព្យសម្បត្តិឯកជន ផ្សារ សាលារៀន វត្តអារាម វិហារសាសនាផ្សេងៗ ការកម្សាន្ត ទំនៀមទំម្លាប់ប្រពៃណីជាដើម ធ្វើអោយប្រទេសដើរត្រឡាប់ក្រោយដល់ចំណុចសូន្យ៕
#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#ខ្មែរក្រហម