កូឡុំប៊ីប្រារព្ធពិធីបុណ្យដង្ហែផ្កាដ៏ធំ

មេឌេលីន៖ នៅក្នុងទីក្រុងមេឌេលីន ប្រទេសកូឡុំប៊ី មានការរៀបចំពិធីបុណ្យដង្ហែផ្កាប្រចាំឆ្នាំ ដោយមានកសិករ និងអ្នកស្រលាញ់ផ្កាជាច្រើននាក់ចូលរួមបង្ហាញស្នាដៃក្នុងក្បួនដង្ហែនេះ។

អ្នកកសិករ និងអ្នកស្រលាញ់ផ្កាជាច្រើននាក់បានចូលរួមក្នុងក្បួនដង្ហែផ្កានៅក្នុងទីក្រុងមេឌេលីន ដែលជាពិធីបុណ្យដ៏មានតម្លៃមួយ ក្នុងប្រតិទិនវប្បធម៌របស់ប្រទេសកូឡុំប៊ី។ ពិធីបុណ្យដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥៧មួយនេះ បានរៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីទេពកោសល្យរៀបចំតុបតែងផ្កាចេញជាស៊ុមផ្កាធំៗរបស់អ្នករៀបចំផ្កានៅកូឡុំប៊ី ដោយរូបផ្កានីមួយៗអាចមានទម្ងន់រហូតដល់ជាង ១០០គីឡូក្រាម។

រយៈពេលជាង ៦០ឆ្នាំមកនេះ ពិធីបុណ្យដង្ហែផ្កា បានវិវត្តន៍ក្លាយជាព្រឹត្តិការណ៍ដ៏មានតម្លៃមួយក្នុងប្រតិទិនវប្បធម៌របស់ប្រទេសកូឡុំប៊ី ដោយអ្នករៀបចំផ្កាម្នាក់ៗបានបញ្ចេញសមត្ថភាពអស់ពីខ្លួន ដើម្បីបង្កើតបានជាស៊ុមផ្កាដ៏ស្រស់ស្អាតមួយ។

តាមរយៈពិធីបុណ្យនេះដែរ ប្រជាជនទីក្រុងមេឌេលីនសង្ឃឹមថា វានឹងជួយស្ដារកេរ្តិ៍ឈ្មោះរបស់ទីក្រុងនេះ។ ឧស្សាហកម្មផ្កានៅប្រទេសកូឡុំប៊ី មានទំហំធំជាងគេនៅតំបន់លោកខាងលិច និងស្ថិតនៅលំដាប់ទីពីរក្នុងលោក បន្ទាប់ពីប្រទេសហូឡង់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner