ថវិកាបេឡាមរណសង្គ្រោះ ត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន នៅក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ថវិកាចំនួន៤លានរៀល ត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធក្នុងក្រុងកំពង់ឆ្នាំង នៅម៉ោង៩:០០នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅគេហដ្ឋានគ្រួសារសពអតីតយុទ្ធជន នៅស្រុករលាប្អៀរ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ធន ធឿន បានចាត់ឲ្យក្រុមការងារ សអក ថ្នាក់ខេត្ត ដែលដឹកនាំដោយលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជនខេត្ត មេបញ្ជាការសឹករងខេត្តលោក ឃូ សុផាន់ នាយរងការិយាល័យបុគ្គលិកស្នងការនគបាលខេត្ត ឡាយ សុភញ័ រួមជាមួយក្រុមការងារ ថ្នាក់ ឃុំ ស្រុក នាំយកថវិកាចំនួន៤រៀល និងប្រគល់លិខិតចូលរួមមរណទុក្ខ ប្រគល់ជូនលោកស្រី ជួន ថាត ដែលត្រូវជាប្រពន្ធរបស់សព សមាជិក សអក ឈ្មោះ នូ សីហា ប្រភេទនិវត្តជន ID(RA12002097) ទទួលមរណភាពកាលពីម៉ោង៣:២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជាចុងបញ្ចប់ គ្រួសារសពបានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរដល់សុខទុកអតីតយុទ្ធដោយមិនបានទុកបងប្អូនអតីតយុទ្ធជនណាម្នាក់ចោលនោះឡើយ។ គ្រួសារសព សូមជូនពសម្តេចប្រកបដោយពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឲ្យក្រុមការងារសមាគមអតីតយុទ្ធជន ទទួលបានជោគជ័យគ្រប់ភារកិច្ច៕ធ.ដ
ដោយៈ សុក្ខារិន