ក្រុមប្រណាំងរថយន្ត Off-road កម្ពុជា បានធ្វើដំណើរដល់ទីលានប្រណាំង នៅខេត្តដាក់ឡាក់ ប្រទេសវៀតណាម

វៀតណាម៖ ក្រុមប្រណាំងរថយន្ត Off-road កម្ពុជា ៣គ្រឿង និងរថយន្តក្រុមជាង បានទៅដល់ទីលានប្រកួត នៅខេត្តដាក់ឡាក់ ប្រទេសវៀតណាម បន្ទាប់ពីបានចាកចេញពីកម្ពុជា កាលពីម្សិលមិញតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តស្វាយរៀង តាមច្រកទ្វារអន្តរជាតិក្រុងបាវិត ដោយមានក្រុមម៉ូតូធំ BMW កម្ពុជា ២០គ្រឿងអមដំណើរផងដែរ។
លោក ញឹម សុវណ្ណារ៉ូ សមាជិកក្រុម Off-road កម្ពុជា បានអោយដឹងថា ការចូលរួមប្រណាំង Off-road វូតដាយង៉ាន ប៊ូឌូន Sailun Cup ឆ្នាំ 2023 នៅវៀតណាមនេះ ជាលើកដំបូង និងជាបទពិសោធន៍ថ្មីពីព្រោះការប្រណាំងនៅប្រទេសថៃ មានរណ្តៅ បែបធម្មជាតិ តែសម្រាប់នៅវៀតណាម គឺជាការប្រកួតមួយថ្មី ដំណាក់កាលក៏ច្រើន របៀបលេងក៏ច្រើន រីឯមានឧបសគ្គច្រើន ពេលប្រណាំងបែប Off road និង Rally ហើយប្រើរយៈពេលច្រើនម៉ោង ពី៩ម៉ោងទៅ១០ម៉ោងក៏មាន ជាពិសេសគឺប្រណាំងជាមួយរថយន្ត Off road Super Open មានន័យថាខ្លាំងជាងរថយន្តកម្ពុជាយើងទៅទៀត។ ប៉ុន្តែទោះបីយ៉ាងណា ក្រុមកម្ពុជា បានប្តេជ្ញាខ្ពស់ថា នឹងធ្វើអោយបានល្អ ដើម្បីដណ្តើមពានជាតិអោយបាន និងបានថ្លែងអំណរគុណដល់ ឯកឧត្តម ទៀ ស្យាម ឯកឧត្តម ទៀ សុខា និងបងប្អូនក្រុមមហាគ្រួសាររថយន្ត Off Road កម្ពុជា ដែលបានឧបត្តម្ភជាថវិកា និងទទួលអាហារសាមគ្គី ជាពិសេសអរគុណក្រុមម៉ូតូធំ BMW កម្ពុជា បានជូនដំណើររហូតដល់ព្រំដែនក្រុងបាវិត។ លោក ញឹម សុវណ្ណារ៉ូ បន្ថែមថា ។
គួរបញ្ជាក់ថា សម្រាប់ថ្ងៃទី១១នេះ ក្រុមរថយន្ត Off Road ទាំងអស់ត្រូវគណកម្មការ តម្រូវអោយបិទស្ទីកឃ័រ ឡូហ្គូកម្មវិធី និងធ្វើការត្រួតពិនិត្យបច្ចេកទេស គ្រឿងម៉ាស៊ីនរថយន្ត និងប្រព័ន្ធសុវត្តិភាពផ្សេងៗ មុននឹងចាប់ផ្តើមប្រណាំងនៅថ្ងៃស្អែកទី១២។
សូមបញ្ជាក់ថា ការប្រណាំង Off-road វូតដាយង៉ាន ប៊ូឌូន Sailun Cup ឆ្នាំ 2023 នៅខេត្តដាក់ឡាក់ វៀតណាម មានរថយន្តសរុបចូលរួមជិតមួយរយគ្រឿង ចាប់ប្រណាំងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ខណៈកម្ពុជាបានបញ្ជូនរថយន្ត២គ្រឿងចូលរួម មានកីឡាករ ព្រំ រស្មី និងកីឡាករ ញឹម សុវណ្ណារ៉ូ និងមានរថយន្តក្រុមជាង និងរថយន្តគាំទ្រ៥គ្រឿងផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner