FIFA Women World Cup បង្កើនក្រុមពី២៤ ដល់៣២ក្រុម ក្នុងឆ្នាំ២០២៣
អត្ថបទដោយ៖
Kien Sereyvuth
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានចេញសេចក្តីសម្រេចជាផ្លូវការ នូវការដំឡើងក្រុមជម្រើសជាតិនារី ក្នុងព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ២០២៣ ឲ្យដល់៣២ក្រុម។
ការដំឡើងឲ្យដល់៣២ក្រុមនេះ ខណៈបណ្តាឆ្នាំកន្លងទៅ មានក្រុមចូលរួមត្រឹមតែ២៤ក្រុមប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩ ដែលបារាំងធ្វើជាម្ចាស់ផ្ទះ ខណៈអាម៉េរិកជាជើងឯក។
យ៉ាងណាសម្រាប់ព្រឹត្តិការណ៍លំដាប់កំពូលលើផ្នែកបាល់ទាត់នារីនេះ សម្រាប់ឆ្នាំ២០២៣ ពុំទាន់ដឹងច្បាស់ថានឹងរៀបចំឡើងនៅប្រទេសណាឡើយ ខណៈបច្ចុប្បន្នមាន៩បេសក្ខភាពដែលបានដាក់ពាក្យសុំសិទ្ធិ ដើម្បីធ្វើការដេញថ្លៃយក រួមមានៈ ជប៉ុន ញ៉ូហ្សេឡែន អូស្ត្រាលី អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី អាហ៊្វ្រិកខាងត្បូង ប៉ូលីវី និងចុងក្រោយ កូរ៉េខាងត្បូងចាប់ដៃគូជាមួយកូរ៉េខាងជើង៕ធ.ដ



