កូរ៉េខាងត្បូង បើកកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បង មីស៊ីលជាថ្មីទៀត

កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងសេអ៊ូល បានបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់ខ្លួនជាបន្ទាន់ នៅថ្ងៃពុធនេះ ក្រោយរបបដឹកនាំក្រុងព្យុងយ៉ាង បន្តធ្វើតេស្តមីស៊ីលបាលិស្ទីកចំនួន២គ្រាប់ជាថ្មីទៀត ។

បើតាមសេចក្តីរាយការណ៍របស់យោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីកចំនួន០២គ្រាប់ចេញពីតំបន់តែមួយ ដែលទីក្រុងព្យុងយ៉ាងបានធ្វើតេស្តមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់កាលពីសប្ដាហ៍មុន។ មីស៊ីលទាំងពីរគ្រាប់នេះ ត្រូវបានបាញ់ចេញនៅម៉ោង៥និង០៦នាទីព្រឹក និងម៉ោង៥និង២៧នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ចេញពីទីក្រុង វ៉ុនសាន។

ប្រភពដដែលបានឱ្យដឹងទៀតថា មីស៊ីលបាលិស្ទីកទាំង២គ្រាប់នេះ មានសមត្ថភាពហោះបានចម្ងាយចន្លោះពី២៤០គីឡូម៉ែត និង៣៣០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រជប៉ុន។ ដោយឡែកបើតាមក្រុមអ្នកតាមដាន គ្រាប់មីស៊ីលកូរ៉េខាងជើងទើបបាញ់សាកល្បងចុងក្រោយនេះ គឺជាប្រភេទថ្មីដែលមិនធ្លាប់មាននរណាស្គាល់នោះឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner