តុលាការកំពូលថៃផ្តន្ទាទោសលោក ថាក់ស៊ីន ដាក់ពន្ធធនាគារ៨ឆ្នាំ
អត្ថបទដោយ៖
ឈឹម ទីណា
បាងកក៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានធ្វើដំណើរវិលត្រឡប់មកដល់ប្រទេសថៃវិញហើយ នៅព្រឹកថ្ងៃទី២២ ខែសីហានេះ ក្រោយរស់នៅនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេលជាង ១៥ឆ្នាំមកនេះ។
ភ្លាមៗក្រោយមកដល់ប្រទេសថៃវិញ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានប៉ូលិសឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការកំពូលថៃ ដើម្បីស្តាប់ការកាត់ក្តីប្រឆាំងនឹងរូបលោកក្នុងសំណុំរឿងផ្លូវច្បាប់ចំនួន ៣។

ស្របពេលជាមួយគ្នានេះដែរ តុលាការកំពូលរបស់ប្រទេសថៃ នៅថ្ងៃទី២២ ខែសីហានេះ បានសម្រេចកាត់ទោសលោក ថាក់ស៊ីន ឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ដោយចោទប្រកាន់ពីបទរំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ តុលាការកំពូលថៃបានសម្រេចផ្ដន្ទាទោសអតីតនាយករដ្ឋមន្ត្រីថៃវ័យ ៧៤រូបនេះដាក់ពន្ធនាគារ ៨ឆ្នាំ៕




ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។