CMAC និងក្រុមហ៊ុនសន្តិសុខព្រីនស៍ ចុះMOUលើកិច្ចព្រមព្រៀងស្តីការគ្រប់គ្រងសុនខប្រឆាំងភេរវកម្ម

(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានចុះអនុស្សារណយោគយល់គ្នា MOU ជាមួយក្រុមហ៊ុនសន្តិសុខព្រីនស៍ ស្តីការគ្រប់គ្រងសុនកប្រឆាំងភេរវកម្ម នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ។

MOU រវាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC និងក្រុមហ៊ុនសន្តិសុខព្រីនស៍ គឺជាការរួបរួមគ្នាដើម្បីបង្កើនសមត្ថភាពសន្តិសុខរបស់ក្រុមហ៊ុន ក្នុងជំនាញឯកទេស នៃការគ្រប់គ្រងសុនខ ដោយផ្តោតលើជំនាញហិតមីន ហិតរំសេវជាតិផ្ទុះ Improvised Explosive Devices Detection (IED) ។ CMAC ដែលជាអ្នកដឹកនាំផ្នែករុករកជាតិផ្ទុះ នឹងផ្តល់វគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីការគ្រប់គ្រងសុនខ និងសេវាកម្មប្រឹក្សាយោបល់ដល់ ក្រុមហ៊ុនព្រីនស៍ សម្រាប់ការសាងសង់កន្លែងទំនើបទាន់សម័យសម្រាប់បណ្តុះបណ្តាលសុនខ ។ ភាពជាដៃគូនេះតំណាងឱ្យចក្ខុវិស័យរួមគ្នាដើម្បីការពារ និងបម្រើ ដោយប្រើប្រាស់សមត្ថភាពពិសេសរបស់សុនខក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់នានា ។ សម្រាប់ប្រទេសកម្ពុជា នេះជាការពង្រឹង កងទ័ពជួរមុខ ប្រយុទ្ធប្រឆាំងនឹងគ្រឿងផ្ទុះ ក៏ដូចជាពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ ។

លោក ប្រាក់ សុម៉ាធី ប្រធាននាយកដ្ឋានកណ្តាលទទួលបន្ទុកជំនាញបច្ចេកទេសសត្វក្នុងសកម្មភាពមីននៃអង្គភាពស៊ីម៉ាក់ បានឱ្យដឹងថា ការចុះMOUនេះ គឺ CMAC ផ្តល់សុនខប្រឆាំងភេរវកម្មចំនួន២ក្បាលទៅឱ្យក្រុមហ៊ុន Prince security service ក្នុងតម្លៃសមរម្យ ព្រមទាំងមានការបណ្តុះបណ្តាលជំនាញគ្រប់គ្រងសុនខដល់ក្រុមហ៊ុនផងដែរ។

លោកបន្តថា សុនខប្រឆាំងភេរវកម្មដែលអង្គភាពស៊ីម៉ាក់ប្រគល់ជូនដល់ក្រុមហ៊ុននាពេលនេះ គឺទទួលបានហ្វឹកហ្វឺនពីអ្នកជំនាញនៅក្នុងប្រទេស និងក្រៅប្រទេស ដែលសមត្ថភាពគ្រប់គ្រាន់ការពារសន្តិសុខ។ បច្ចុប្បន្ន សុនខនៅក្នុងអង្គភាពស៊ីម៉ាក់មានចំនួន ១៧០ក្បាល បែកចែកចេញជាពីប្រភេទរួមមាន៖សុនកប្រឆាំងភេរវកម្ម និងសុនខដោះមីន ។

ជាមួយនឹកិច្ចព្រមព្រៀងទាំងនេះ ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ ក្រុមហ៊ុនសន្តិសុខព្រីនស៍ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះការរីកចម្រើនជាបន្តបន្ទាប់ ការច្នៃប្រឌិត និងការសហការគ្នា។ តាមរយៈការអនុលោមតាមជំនាញរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងការស្វែងរកជាតិផ្ទុះ និងសមត្ថភាពផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Motorola Solutions ក្រុមហ៊ុនសន្តិសុខព្រីនស៍ មិនត្រឹមតែពង្រឹងជំហររបស់ខ្លួនក្នុងឧស្សាហកម្មសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការផ្តល់សុខសុវត្ថិភាព ដល់ប្រទេសកម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner