កងទ័ពអាមេ៉រិក២នាក់ត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថាន ចំពេលលោក ដូណាល់ ត្រាំ មានបំណងកាត់បន្ថយចំនួនកងកម្លំាងនៅប្រទេសនេះ
សហរដ្ឋអាមេ៉រិក៖ សមាជិកកងកម្លំាងអាមេ៉រិក២នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃ ចន្ទ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមសេចក្តីថ្លែងការណ៍របស់បេសកកម្មគំាទ្រការស្វែករកដំណោះស្រាយ ដែលដឹកនំាដោយអង្គការ NATO ។
យ៉ាងណាមិញសេចក្តីថ្លែងការណ៍ខាងលើ មិនបានបញ្ជាក់ព័ត៌មានលំអិតពាក់ព័ន្ធនឹងហេតុការណ៍វាយប្រហារនេះនោះទេ ចំនែកឯអត្តសញ្ញាណសមាជិកកងទ័ពអាមេ៉រិកដែលបានបាត់បង់ជីវិតនោះ ត្រូវបានដកហូតជាបណ្តោះអាសន្ន ខណៈណាសាច់ញាតិជនរងគ្រោះត្រូវបានជូនដំណឹង ។
បើតាមមន្រ្តីអាមេ៉រិកក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានរ៉យទ័រថា ករណីវាយប្រហារនេះបានកើតឡើងនៅទីក្រុងខាន់ដាហា ដោយក្រុមខ្មាន់កំាភ្លើងបានស្លៀកពាក់ក្លែងបន្លំជាកងទាហានអាហ្វហ្គានីស្ថាន ដើម្បីបើកបាញ់រះលើកងកម្លំាង ចម្រុះដឹកនំាដោយអាមេ៉រិក ។
អ្វីដែលគួរកត់សម្គាល់នោះ ហេតុការណ៍ខាងលើនេះ បានកើតមានឡើងចំពេលដែលប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ តាមរយៈរដ្ឋមន្រ្តីការបរទេសរបស់លោកបានបង្ហើបឱ្យដឹងថា លោក ត្រាំ មានផែនការចង់កាត់បន្ថយចំនួនកងទ័ពអាមេ៉រិកនៅប្រទេសអាហ្វហ្គានីស្ថាន ឲ្យបានមុនការបោះឆ្នោតប្រធានា ធិបតីនៅឆ្នំា២០២០ខាងមុខនេះ ៕ធ.ដ




