កូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធយោធារួមគ្នា ដែលជាផ្នែកមួយនៃ «ខែលការពារសេរីភាពអ៊ុលឈិ»
សេអ៊ូល៖ រូបភាពដែលត្រូវចេញផ្សាយដោយក្រសួងការពារជាតិកូរ៉េខាងត្បូងបានបង្ហាញទាហានមកពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើការហ្វឹកហ្វឺនប្រតិបត្តិការតំបន់ទីក្រុងនៅទីក្រុង Paju ខេត្ត Gyeonggi ដែលជាផ្នែក នៃសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ខែលការពារសេរីភាពអ៊ុលឈិ (Ulchi Freedom Shield) ។
ទាហានប្រហែល ៥០០ នាក់បានចូលរួមក្នុងការហ្វឹកហ្វឺន ដែលកងកម្លាំងជើងគោក និងអាកាសជាច្រើនរួមទាំងរថក្រោះ និងយន្តហោះគ្មានមនុស្សបើក ត្រូវបានប្រើប្រាស់ ក្នុងសមយុទ្ធយោធា ខែលការពារសេរីភាពអ៊ុលឈិ(Ulchi Freedom Shield) នេះ។

សម្រាប់ឆ្នាំ២០២៣នេះ សមយុទ្ធយោធារួមគ្នា (Ulchi Freedom Shield) បាននិងកំពុងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២១ ខែសីហា ដល់ថ្ងៃទី ២៥ ខែសីហា ។
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធរដូវក្តៅ ខែលការពារសេរីភាពអ៊ុលឈិ (Ulchi Freedom Shield) តាំងពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដើម្បីបង្កើនការឆ្លើយតបរួមគ្នារបស់ពួកគេ ចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ កូរ៉េខាងជើងបានបរិហារសមយុទ្ធជាយូរមកហើយនេះថា ជាការហាត់សម សម្រាប់ធ្វើសង្គ្រាម៕



ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត