អ្នកស្រីយ៉ារីបន្តការងារធ្វើកន្ទេលអញ្ចូតនៅផ្ទះចេះតពីជីដូនដើម្បីបន្ថែមចំណូលក្នុងគ្រួសារ

(ព្រៃវែង)៖ ប្រជាពលរដ្ឋជាច្រើនតែងតែមានជំរើស និងមុខរបរផ្សេងៗគ្នា ក្រៅពីការធ្វើស្រែចំការ ហើយបើនិយាយអំពីចំណូលដើម្បីផ្គត់ផ្គង់នៅក្នុងគ្រួសារ យើងត្រូវគិតអំពីជំនាញចំណេះដែលខ្លួនមានពីគ្រួសារ និងការហាត់រៀនចេះតពីគ្នា ឈានទៅដល់ការធ្វើកិច្ចការងារទាំងអស់នេះ។

អ្នកស្រី ឆូយ យ៉ារី មានវ័យ៥០ ដែលមានគ្រួសារនិងកូនចំនួន៣នាក់ មានទីលំនៅបច្ចុប្បន្នក្នុងភូមិទ័ពស្តេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង បានងាកមកឆ្លៀតប្រកបរបរបន្ថែមនៅក្នុងគ្រួសារ ធ្វើកន្ទេលកន្ទេលអញ្ចូត បន្ថែមពីលើការធ្វើស្រែដែលបានចេះតពីជីដូនជីតាមក។

អ្នកស្រីបន្តថា បន្ទាប់ពីបញ្ចប់ការធ្វើការចំណាកស្រុកទៅធ្វើការនៅប្រទេសគេ និងចង់រស់នៅជុំកូនចៅផងនោះ នៅរយៈពេល ៦ឆ្នាំចុងក្រោយនេះអ្នកស្រីនិងស្វាមី បានឆ្លៀតងាកមកប្រកបរបរធ្វើកន្ទេលអញ្ចូតលក់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ អ្នកស្រីគូសបញ្ជាក់ដែរថា បើធ្វើម្នាក់ឯងកន្ទេល១អាចចំណាល ចាប់ពី៥ទៅ៧ថ្ងៃ ទៅតាមការងារជាក់ស្តែង ផ្សេងៗទៀតនៅក្នុងគ្រួសារ។ កន្ទេលអញ្ចូតរបស់អ្នកស្រី យ៉ារី ភាគច្រើនត្បាញរួចអ្នកក្នុងភូមិ និងអ្នកភូមិជិតខាងមទទួលទិញយកទៅប្រើអស់។ អ្នកស្រីបានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អស្សរាឱ្យដឹងថា ក្នុងមួយខែអាចត្បាញកន្ទេលអញ្ចូតតែម្នាក់ឯង នៅក្នុងចន្លោះពី៥ទៅ៧កន្ទេល ដែលក្នុងមួយកន្ទេលអាចលក់បានចន្លោះពី៥ទៅ៦ម៉ឺនរៀលនិងលើសពីនេះអាស្រ័យទៅលើទំហំកន្ទេលដែលភ្ញៀកម្មង់។

ជារៀងរាល់ថ្ងៃ អ្នកស្រី យ៉ារី ការធ្វើកន្ទេលកញ្ចូត ទាំងនេះត្រូវការវត្ថុធាតុដើម អញ្ចូតសំរាប់ធ្វើវា ដោយទៅទិញដើមទាំងអស់ពីអ្នកលក់បោះដំពីខេត្តស្វាយរៀងមក។ មុននឹងចាប់ផ្ដើមធ្វើកន្ទេល លោក យ៉ាត ណេត គ្រួសាររបស់អ្នកស្រី យ៉ារី ត្រូវងើបពីព្រឹកម៉ោងចន្លោះ៤ព្រឹកដើម្បីយកទៅ ហាលជាមួយទឹកសន្សើម និងកិនជាមួយម៉ាស៊ិនកិនទឹកអំពៅដើម្បីអោយចេញរាងជាសំប៉ែតងាយស្រួលធ្វើជាកន្ទេលនេះឡើង។

ឆ្លើយតបទៅនិងសំនួរថា តើសប្បាយចិត្តទេពេលមកធ្វើការរកស៊ីនៅផ្ទះវិញជុំប្តីកូនចៅ តែចំណូលតិចជាងមុន គាត់ឆ្លើយទាំងទឹកមុខរីករាយថា គាត់សប្បាយចិត្ត និងរបរតពីដូនតារបស់គាត់ និងមានពេលវេលាគ្រប់គ្រាន់អាចនៅមើលថែកូនចៅ អោយបានទៅសិក្សាជាប់លាប់ និងមើលថែម្តាយចាស់ជរាផងដែរ។

លោក យ៉ាត ណេត គ្រួសាររបស់អ្នកស្រី យ៉ារី បច្ចុប្បន្ននេះក្រោយពេលត្រឡប់មកពីធ្វើការក្រៅប្រទេសវិញ គ្រួសាររបស់ បានងាកមកចាប់មុខរបរធ្វើស្រែ និងធ្វើកន្ទេលអញ្ចូតលក់ ទៅកាន់អ្នកភូមិ និងភូមិជិតខាង។ លោកថារបរនេះថ្វីបើមិនបានប្រាក់កម្រៃច្រើនតែវាបានផ្តល់ឱកាសដល់លោក និងក្រុមគ្រួសារ បាននៅជួបជុំកូនប្រពន្ធ និងមើលថែចៅៗ ឱ្យគេបានទៅសិក្សា នៅមិនលំបាកដូចពេលមុនផងដែរ។លោកក៏បានអំពាវនាវដល់ប្រជពលរដ្ឋដែលមានពេលទំនេរក្រោពីធ្វើកស្រែចំការអាចឆ្លៀតរករបរបន្ថែម ដាំដំណាំកសិកម្មលក់ និងចិញ្ចឹមសត្វគ្រប់ប្រភេទ ដើម្បីបង្កើនចំណូលនៅក្នុងគ្រួសារ។

គួរបញ្ជាក់ផងដែរថា កន្ទេលខ្មែរគ្រប់ប្រភេទ គឺនៅតែមានការពេញនិយាមពីអ្នកប្រើប្រាស់ ពិសេសប្រជាពលរដ្ឋរស់នៅតាមតំបន់ជនបទ ព្រោះថាអាចប្រើប្រាស់បានយូរ ងាយស្រួលបត់បែន មូលទុក ពេលប្រឡាក់អាចលាងប្រើប្រាស់បានធម្មតាវិញ។ កន្ទេលអញ្ចូតនេះផងដែរគឺជាផ្នែកមួយដែលបានចូលរួមជួយកាត់បន្ថយការប្រើប្រាស់សំណង់ប្លាស្ទិក នៅលើភពផែនដីដោយសារ វាជាប្រភេទកន្ទេលដែលធ្វើមកពីដើមរុក្ខជាតិ អាចឆាប់រលូយចូលក្នុងដីដោយមិនប្រើប្រាស់ពេលយូរផងដែរ៕

អត្ថបទ រូបភាព ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner