មន្ត្រីរាជការ ក្រសួងមុខងារសាធារណៈ សូមគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ក្នុងតួនាទីជារដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧

(ភ្នំពេញ)៖ យោងតាមសារបង្ហោះ នៅលើគេហទំព័រផ្លូវការ របស់ក្រសួងមុខងារសារធារណៈ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះ បានបង្ហាញថា មន្ត្រីរាជការ ក្រសួងមុខងារសាធារណៈ សូមគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សម្រាប់អាណត្តិទី៧។

យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ មានមោទកភាព សូមចូលរួមអបអរសាទរ និងមានកិត្តិយសសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សម្រាប់អាណត្តិទី៧។

តាមរយៈលក្ខណៈសម្បត្តិ និងស្នាដៃការងារដ៏មានគុណភាពកន្លងមករបស់ ឯកឧត្តមរដ្ឋមន្ត្រី យើងខ្ញុំជឿជាក់យ៉ាងមុតមាំ លើភាពជាអ្នកដឹកនាំ ភាពជាគំរូ របៀបរបបការងារក្នុងទស្សនវិស័យដ៏វែងឆ្ងាយសម្រាប់ប្រទេសជាតិ និងប្រជាជន។

យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ សូមប្តេជ្ញាចិត្ត ចូលរួមបន្តបេសកកម្មជាមួយ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារទាំងអស់ ដើម្បីលើកកម្ពស់ទំនើបកម្មវិស័យមុខងារសាធារណៈ ក្នុងគោលដៅបម្រើផលប្រយោជន៍សង្គមជាតិនិងប្រជាជន។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា ដើម្បីសំណេះសំណាល និងជម្រាបលា ខណៈដែលឯកឧត្តមទេសរដ្ឋមន្ត្រី ត្រូវទទួលភារកិច្ចថ្មី

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា ដើម្បីសំណេះសំណាល និងជម្រាបលា ខណៈដែលឯកឧត្តមទេសរដ្ឋមន្ត្រី ត្រូវទទួលភារកិច្ចថ្មី។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា ចំពោះការដឹកនាំក្រសួងមុខងារសាធារណៈក្នុងនីតិកាលកន្លងទៅ ដែលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ជូនរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner