ជនសង្ស័យ ៤៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី២៦ ខែសីហា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ៤៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ៣៥នាក់ (ស្រី ១នាក់)។ ប្រើប្រាស់ ២ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែសីហា រួមមាន ៖  មេតំហ្វេតាមីន (Ice) ស្មើ ៧៣,៥៣ក្រាម និង ២១កញ្ចប់តូច។
លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប គឺ
នគរបាល ទាំង ៨អង្គភាព  ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner