មនុស្សប្រុសស្រីជាង ២០នាក់ដួលសន្លប់ ក្នុងករណីផ្ទុះធុងឧស្ម័នអាម៉ូញ៉ាក់ ពីក្នុងរោងចក្រផលិតទឹកកក មួយកន្លែងនៅខណ្ឌឬស្សីកែវ
(ភ្នំពេញ )៖ ផ្ទុះធុងឧស្ម័នអាម៉ូញ៉ាក់ ពីក្នុងរោងចក្រផលិតទឹកកក មួយកន្លែង យីហោ ឈាង មួ នៅជាប់បណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ បណ្ដាលឱ្យមនុស្សប្រុសស្រីជាង ២០នាក់បានដួលសន្លប់ជាបន្ដបន្ទាប់ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។
តាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរោងចក្រផលិតទឹកកកមួយកន្លែងយីហោ ឈាង មួ ខាងលេីកំពុងដំណើរការផលិតទឹកកក និងមានកម្មករធ្វើការជាធម្មតា ។ លុះក្រោយមកស្រាប់តែផ្ទុះធុងឧស្ម័នអាម៉ូញ៉ាក់ បង្កឱ្យសាយភាយពេញតំបន់ក្បែរៗនោះតែម្ដង ដោយបង្កឱ្យមានអ្នកដួលសន្លប់ជាច្រើននាក់ ខណៈអ្នកខ្លះដឹងខ្លួនទាន់ក៏រត់ចេញពីតំបន់នោះ ដេីម្បីរកកន្លែងមានសុវត្ថិភាពព្រោះធំក្លិនចំហាយមិនបាន នឹងអ្នកខ្លះរត់ចេញមិនទាន់ហូរទឹកភ្នែកពិបាកដកដង្ហើមដួលសន្លប់ផងដែរ ។
ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ បានដឹងនាំកម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌ ចុះអន្តរាគមន៍និងមានការចូលរួមពីរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យសម្ដេចឪសម្ដេចម៉ែ នឹងរថយន្ដពន្លត់អគ្គីភ័យ មកត្រៀមនិងជួយដឹកប្រជាពលរដ្ឋរងគ្រោះមកកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិតភ្លាមៗ ។ រីឯរោងចក្រផលិតទឹកកកដែលធ្លាយចេញនូវឧស្ម័នបណ្ដាលឱ្យប្រជាពលរដ្ឋដួលសន្លប់នោះ អាជ្ញាធរជំនាញបានចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ជីម ភារ៉ា




