អាជ្ញារចុះផ្អាកអាជីវកម្មរោងចក្រផលិតទឹកកកដែលធ្លាយឧស្ម័នអាម៉ូញ៉ាក់ ជាបណ្ដោះអាសន្ន ក្រោយបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើននាក់ កាលពីយ់មិញ

(ភ្នំពេញ )៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌកែវ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានចុះមកធ្វើកិច្ចសន្យាអប់រំ និងផ្អាកអាជីវកម្មបណ្ដោះអាសន្ន និងស្នើអោយម្ចាស់ទីតាំងរោងចក្រទទួលរាប់រងថ្លៃព្យាបាលសេវ៉ាសុខភាពជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ក្នុងប្រតិបត្តិការចុះមករោងចក្រផលិតទឹកកកដើម និងអនាម័យ មានយីហោឈ្មោះ ឈៀង មួ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ មានទីតាំងស្ថិតនៅលើផ្លូវបេតុង ក្រុមទី៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា ក្រោយមានការធ្លាយឧស្ម័នអាម៉ូញ៉ាក់បង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន២៩នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីយប់ថ្ងៃទី១ កញ្ញា ២០២៣ ដែលមានម្ចាស់ទីតាំងមានឈ្មោះ ឈៀង ប៉ោ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅចំណុចកើតហេតុ។ រហូតនាព្រឹកថ្ងៃដដែលនេះឯកឧត្តម ង៉ែត វិបុល អគ្គនាយកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដឹក នាំក្រុមការងារពិនិត្យទីតាំងជាក់ស្តែងឃើញថា ទីតាំងខាងលើមានលិខិតអនុញ្ញាតត្រឹមត្រូវពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ។
-មានកិច្ចការពារបរិស្ថាន ពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ។
-មានប័ណ្ណប៉ាតង់ឆ្នាំចុងក្រោយ។

បេីតាមការបញ្ជាក់របស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថាការចុះមកធ្វើកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់ទីតាំង ទី១ ត្រូវពង្រឹងបញ្ហាបច្ចេកទេសឡើងវិញ មិនឲ្យមានជាលើកទី២ឡើយ។ ទី២ក្នុងករណីមានជាលើកទី២ ត្រូវបិទអាជីវកម្មនេះតែម្ដង ត្រូវឱ្យម្ចាស់ទីតាំងរកទីតាំងថ្មីដែលនៅទីតាំងដាច់ត្រយ៉ាលមិនឲ្យមាននៅក្បែរផ្ទះប្រជាពលរដ្ឋ។ ទី៣ ថ្លៃសម្រាកព្យាបាលរបស់ប្រជាពលរដ្ឋដែលរងគ្រោះត្រូវម្ចាស់ទីតាំងរោងចក្រទឹកកកជាអ្នកចេញថ្លៃព្យាបាលទាំងស្រុង។

បច្ចុប្បន្ន ទីតាំងរោងចក្រផលិតទឹកកកនេះត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវផ្អាកអាជីវកម្មបណ្ដោះអាសន្ន និងស្នើអោយម្ចាស់ទីតាំងរោងចក្រទទួលរាប់រងថ្លៃព្យាបាលសេវ៉ាសុខភាពជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ជាមួយគ្នានោះដែរលោកអភិបាលខណ្ឌក៏បានស្នើឲ្យម្ចាស់ទីតាំងត្រូវធ្វើការកែលំអរប្រព័ន្ធសុវត្ថិភាព បច្ចេកទេសឲ្យបានត្រឹមត្រូវមុននឹងដំណើរការឡើងវិញ។ ប្រសិនជាថ្ងៃក្រោយមានការលេចធ្លាយនៅឧស្ម័នអាម៉ូញ៉ាក់ សូម អោយម្ចាស់ទីតាំងទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់ ៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner