ឆេះផ្ទះឈើ លើ ថ្មក្រោម ១ខ្នងទាំងស្រុង និងបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ក្នុងភ្នក់ភ្លេីងយ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ ស្ត្រីម្នាក់ជាជនពិការ បានស្លាប់នៅក្នុងភ្នក់ភ្លេីងយ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ជាប់ផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នា វេលាម៉ោង០១និង៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ម៉ុ ថុន ភេទប្រុស អាយុ ៥៧ឆ្នាំ(ជនជាតិខ្មែរ) មុខរបរ រត់កង់បី មានទីលំនៅទីតាំងកើតហេតុ ។ រីឯជនរងគ្រោះដែលស្លាប់ក្នុងភ្នក់ភ្លេីងមានឈ្មោះ មើ ផលជាតិ ភេទស្រី អាយុ៤៣ឆ្នាំ(ជនជាតិខ្មែរ) មុរបរនៅផ្ទះ រស់នៅទីតាំងកើតហេតុខាងលើ (ជាជនពិការ) ។

សមត្ថកិច្ចបានបញ្ចាក់ថា ផ្ទះរងគ្រោះខាងលេីជាប្រភេទសំណង់ ឈើលើ ថ្មក្រោម ទំហំ៧ម៉ែត្រx៨ម៉ែត្រ ដោយមូលហេតុ នៃការឆាបឆេះនេះគឺមកពីទុស្សេចរន្តអគ្គិសនី ដែលបណ្ដាលឱ្យខូចខាតសម្ភារៈ និងផ្ទះទាំងស្រុងបែបនេះ ។

ក្នុងប្រតិបត្តិការ សង្គ្រោះគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ស្មើ១៥ម៉ែត្រគូប រួមមាន ៖ រថយន្តស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០២គ្រឿង និងរថយន្តក្រុមហ៊ុនស្របៀកម្ពុជាចំនួន០១គ្រឿង ដោយត្រូវបានបាញ់រលត់ទៅវិញនៅវេលាម៉ោង០២ និង៥៧នាទីរំលងអាធ្រាត ថ្ងៃខែដដែល ៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner