ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ សូមលើកទឹកចិត្តឱ្យមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ សិក្សាលើការរៀបចំមន្ត្រី បញ្ចូលសេវាតម្រូវការ ទៅក្នុងប្រព័ន្ធឌីជីថល

សូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ភ្នំពេញ សម្រេចបាននាពេលកន្លងមក។ ទន្ទឹមនឹងនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមន្ទីរ ពិនិត្យ និងសិក្សាលើការរៀបចំមន្ត្រី កន្លែងផ្តល់សេវា និងការគិតគូរៀបចំបញ្ចូលសេវាតម្រូវការ ទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការទទួលបានសេវា លឿនរហ័ស និងជឿទុកចិត្តបាន ហើយជាពិសេសងាយស្រួលទទួលបានព័ត៌មានអំពីដំណើរការរបស់ឯកសារ។

ប្រសាសន៍ដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជីវភាពក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្ត របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner