រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងតួនាទីរបស់អគ្គាធិការដ្ឋាន, នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងរដ្ឋបាលស្មុំកូនអន្តរប្រទេស

(ភ្នំពេញ)៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងតួនាទីរបស់អគ្គាធិការដ្ឋាន, នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងរដ្ឋបាលស្មុំកូនអន្តរប្រទេស នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ។

ឯកឧត្តម ជា ដែប អគ្គាធិការនៃអគ្គាធិការដ្ឋានបានលើកឡើងថា អគ្គាធិការដ្ឋាន មានតួនាទីជាសេនាធិការឱ្យក្រសួងលើការងារ÷ ធ្វើអធិការកិច្ចជាប្រចាំ លើគ្រប់អង្គភាពក្រោមឱវាទរបស់ក្រសួងសង្គមកិច្ច ពិនិត្យ សម្របសម្រួល និងដោះស្រាយវិវាទរដ្ឋបាល ពិនិត្យការអនុវត្តគោលនយោបាយ និងបទដ្ឋានគតិយុត្តតាមអង្គភាពក្រោមឱវាទ ធ្វើរបាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីការប្រព្រឹត្តទៅរបស់អង្គភាពដែលបានធ្វើអធិការកិច្ច និងលើកវិធានការ កែលម្អ និងអនុវត្តភារកិច្ចផ្សេងៗដែលរដ្ឋមន្ត្រីប្រគល់ជូន។

ឯកឧត្តមបានបន្ថែមថា អគ្គាធិការដ្ឋានមានការិយាល័យចំណុះចំនួន៥គឺ÷ ១. ការិយាល័យគ្រប់គ្រងទិន្នន័យ និងទំនាក់ទំនង ២. ការិយាល័យអធិការកិច្ច ៣. ការិយាល័យតាមដានការអនុវត្តច្បាប់ ៤. ការិយាល័យទទួលពាក្យបណ្ដឹង និងដោះស្រាយពីវេទិកម្ម និង៥. ការិយាល័យប្រព័ន្ធព័ត៌មានវិទ្យា។

អគ្គាធិការដ្ឋានមានមន្ត្រីសរុបចំនួន ៤១នាក់ (ស្រី ១៦នាក់) និងមន្ត្រីជាប់កិច្ចសន្យាចំនួន ៣នាក់ (ស្រី ២នាក់)។

លោក ហួត សាកល ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង បានលើកឡើងថា នាយដ្ឋានមានការិយាល័យចំនួន ៤គឺ÷ ១. ការិយាល័យគ្រប់គ្រងទិន្នន័យ និងទំនាក់ទំនង, ២.ការិយាល័យសវនកម្មទី១, ៣.ការិយាល័យសវនកម្មទី២ និង៤.ការិយាល័យសវនកម្មទី៣ ដែលមានថ្នាក់ដឹកនាំនិងមន្រ្តីសរុបចំនួន ២៣នាក់ (ស្រី ១២នាក់)។

កញ្ញា សៅ សំភ័ស ប្រធានរដ្ឋបាលស្មុំកូនអន្តរប្រទេស បានលើកបង្ហាញថា -ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបំពេញតួនាទី ជាអាជ្ញាធរកណ្ដាលស្មុំកូនអន្តរប្រទេស -បង្កើតឡើងស្របតាមមាត្រា៦ នៃអនុសញ្ញាក្រុងឡាអេ ស្ដីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹង ស្មុំកូនអន្តរទេស និងច្បាប់ស្ដីពីស្មុំកូនអន្តរប្រទេស -អាជ្ញាធរកណ្ដាល ស្មុំកូនអន្តរប្រទេសមានរដ្ឋបាលស្មុំកូនអន្តរប្រទេសជាសេនាធិការ (មាត្រា៨)។

រដ្ឋបាលស្មុំកូនអន្តរប្រទេសមានមន្ត្រីសរុបចំនួន ១៣នាក់ (ស្រី ១០នាក់) ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner