លោក ឃ្លាំង ហួត ដឹកនាំកម្លាំងចុះដកហូតម៉ូតូចំនួន ២៦២គ្រឿងពីឃ្លាំងបញ្ចាំប្រគល់ជូនពលរដ្ឋបានដាក់បណ្ដឹង និងមានឯកសារត្រឹមត្រូវ

(ភ្នំពេញ)៖ អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត បានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំនូវឃ្លាំងរំសេវ ដែលបានឃ្លុំប៉េបិតបណ្ដោះអាសន្នកន្លងមក ដើម្បីដកហូតម៉ូតូចំនួន ២៦២ គ្រឿងជូនដល់ពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងនិងមានឯកសារត្រឹមត្រូវនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីប្រគល់ជូនទៅពួកគាត់បានប្រើការប្រចាំថ្ងៃវិញ។

នៅក្នុងប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២៣ មានការដឹកនាំដោយលោក ឃ្លាំង ហួតអភិបាលរងរាជធានីភ្នំពេញ មានការចូលរួមលោកវរសេនីយ៍ឯក បុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក លីម ប៊ុនហេង ព្រះអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបានបាត់ម៉ូតូឬបានដាក់បញ្ចាំម៉ូតូ ត្រូវមកលុះម៉ូតូវិញ និងរកម៉ូតូមិនឃើញនោះ ត្រូវប្រញាប់រួតរះដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឲ្យអាជ្ញាធរបានរៀបចំធ្វើការត្រួតពិនិត្យឯកសារ និងប្រគល់ម៉ូតូជូនទៅពួកគាត់វិញ។

លោកបានបញ្ជាក់ផងដែរថា ក្នុងរង្វង់ប្រតិបត្តិការចុះត្រួតពិនិត្យមើលទីតាំងឃ្លាំងបញ្ចាំគឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ប៉ុន្តែដែលមានការផ្អាកមួយរយៈនេះដោយសារតែពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ស្តុកម៉ូតូដែលត្រូវបានរហូត។ ដូច្នេះលោកបានបញ្ជាក់ថាសូមធ្វើការឲ្យចប់មួយករណីនេះសិននិងបន្តចុះត្រួតពិនិត្យនៅទីតាំងផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ។

លោកអភិបាលរង បានបញ្ជាក់ថាក្នុងរង្វង់ប្រតិបត្តិការកន្លងមកកម្លាំងអាជ្ញាធរបានដកហូតម៉ូតូបានជាង១០០០គ្រឿង។ ដូច្នេះនៅព្រឹកថ្ងៃនេះបានដកហូតម៉ូតូចំនួន ២៦២ គ្រឿងប្រគល់ជូនប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងនៅសល់ម៉ូតូជាង ៩០០ គ្រឿងបន្តទៀត ស្តុបនៅឃ្លាំង OCIC។

សូមឲ្យប្រជាពលរដ្ឋប្រញាប់ដាក់ពាក្យបណ្ដឹងបន្តដើម្បីអាជ្ញាធរបានត្រូវពិនិត្យនិងប្រគល់ម៉ូតូជូន៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner