មេដឹកនាំប្រេស៊ីល៖ ពិភពលោកកំពុងប្រឈមមុខនឹងភាពអាសន្នអាកាសធាតុដែលមិនធ្លាប់មានពីមុនមក

ញូវដែលី៖ ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា បានប្រាប់មេដឹកនាំពិភពលោកនៅថ្ងៃទី៩ ខែកញ្ញានេះថា ភពផែនដីកំពុងប្រឈមមុខនឹង ភាពអាសន្នអាកាសធាតុដែលមិនធ្លាប់មានពីមុនមក ក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា។

ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា បាននិយាយថា កង្វះការប្តេជ្ញាចិត្តការពារបរិស្ថាន នឹងនាំឱ្យពួកយើងទៅរកភាពអាសន្នអាកាសធាតុដែលមិនធ្លាប់មានពីមុនមក មានដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ និងភ្លើងឆេះព្រៃកាន់តែញឹកញាប់។

មេដឹកនាំក្រុមប្រទេស G20 បានជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ ក្នុងអំឡុងពេលដែលទំនងជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ប៉ុន្តែក្តីសង្ឃឹមមានតិចតួចប៉ុណ្ណោះដែលថា G20 អាចយល់ព្រមលើសកម្មភាពប្រកបដោយមហិច្ឆតា ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

រាល់ការបរាជ័យក្នុងការធ្វើដូច្នេះ អាចកាត់បន្ថយការរំពឹងទុក មុនកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP28 ដ៏សំខាន់ ដែលនឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខ នៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម។
សូមបញ្ជាក់ថា ក្រុមប្រទេស G20 មានចំនួន ៨៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក និងបរិមាណស្រដៀងគ្នានៃការបំភាយអាកាសធាតុពិភពលោក ដែលធ្វើឱ្យសកម្មភាពនៅក្នុងវេទិកានេះ កាន់តែមានសារៈសំខាន់ចំពោះវឌ្ឍនភាពពិតប្រាកដ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner