យន្តហោះ C919 ទី៣របស់ចិន ធ្វើតេស្តហោះហើយផ្លូវឆ្ងាយដោយជោគជ័យ
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ យន្ដហោះដឹកអ្នកដំណើរ C919 ទី៣ ជាផលិតផលនៅក្នុងស្រុករបស់ចិន បានទទួលជោគជ័យ ក្រោយបញ្ចប់ការធ្វើតេស្ដហោះហើររយៈចំងាយឆ្ងាយរបស់ខ្លួន ដោយហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងសៀងហៃ ទៅកាន់ទីក្រុងឆាងអាន ។
ហើយបន្ទាប់ពីការធ្វើតេស្ដហោះហើរខាងលើនេះ យន្តហោះចិន C919 នឹងបន្តធ្វើការសាកល្បងហោះហើរនៅទីក្រុង ឆាងអាន ម្តងទៀតនៅពេលអនាគត ដែលមានចម្ងាយផ្លូវហោះហើរ១,២០០គីឡូម៉ែត្រ ។
យន្ដហោះចិន C919 នេះ អាចហោះបានក្នុងចំងាយ៤,០៧៥គីឡូម៉ែត្រ ព្រមទាំងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងយន្ដហោះ អ៊ែរបាស់ ៣២០ និង ប៊ូអ៊ីង ៧៣៧ ខណៈបច្ចុប្បន្ន យន្តហោះនេះ ក៏ទទួលបានការកក់ទុកមុនរាប់រយគ្រឿងរួចមកហើយ ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍នានាក្នុងស្រុករបស់ចិន ៕ធ.ដ



