បុរសជនជាតិនីហ្សេរីយ៉ា៣នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន២១គីឡូក្រាម ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា កាលពីវេលាម៉ោង២០និង០០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បើកការស្រាវជ្រាវ បង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានជាង២០គីឡូក្រោម និងឃាត់បុរសជនជាតិនីហ្សេរីយ៉ា៣នាក់ នៅក្នុងផ្ទះសំណាក់យីហោ តូនី ផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សងា្កត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងប្រត្ដិបត្ដិការនេះ មានការសម្របសម្រួលពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៣នាក់៖ទី១)ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKAJONASCHIBU DO អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ តូនី ផ្លូវបេតុង ភូមិចម្រើនផល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ។ ទី២)ឈ្មោះ អ៊ូប៊ីស៊ីស៊ីកោឌីណាកាឈីម័ររៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៣)ឈ្មោះ DAVIS CANKWDO អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចម្ការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចដកហូតបាន៖ ទី១-ក្រាមពណ៌សថ្លាចំនួន២១កញ្ចប់ ទី២-លិខិតឆ្លងដែនចំនួន០៣ក្បាល ទី៣-សាក់កាដូ (កាបូបស្ពាយ) ចំនួន០២ ទី៤-ទូរសព្ទដៃចំនួន០៤គ្រឿង និងទី៥-ឯកសារមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ សមត្ថកិច្ចយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner