ឯកឧត្តម សៅ សារឿន ៖ គណបក្សប្រជាជនកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន

អត្ថបទដោយ៖
ឈឹម សុផល

(សៀមរាប)៖ ក្នុងមនោសញ្ចេតនាគោរពស្រឡាញ់ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតដែលបានបង្ហាញពីឆន្ទៈគាំទ្ររាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅនេះ ឯកឧត្តម សៅ សារឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ វ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះមូលដ្ឋាន ជួបសំណេះសំណាលនិងពិនិត្យលំនៅដ្ឋានមួយខ្នងបន្ទាប់ពីបានជួសជុលរួចជូនគ្រួសារ ឧបាសក ប៊ុត ស្តើង ដែលជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅ ។

សូមបញ្ជាក់ថា ឧបាសក ប៊ុត ស្តើង ជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិ គោកគ្រួស ឃុំវ់ារិន ស្រុកវ៉ារិន ខេត្តសៀមរាប កន្លងមកមានជំងឺប្រចាំកាយ ប៉ុន្តែក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម សៅ សារឿន និងក្រុមការងារបានបញ្ជូនក្រុមគ្រូពេទ្យវ៉ារិនចុះមកពិនិត្យ ព្យាបាលជំងឺរហូតបានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ ។ ទន្ទឹមនេះ ឯកឧត្តម សៅ សារឿន និងក្រុមការងារ បានជួយជួសជុលផ្ទះកូនស្រី ឧបាសក ប៊ុត ស្តើង ឈ្មោះ ស្តើង ហៀវ មានទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ ឲ្យរស់នៅបានសមរម្យ ដោយចំណាយថវិកាសរុបចំនួន ៨លាន ២សែនរៀល ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម សៅ សារឿន បញ្ជាក់ថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាកម្មវិធីនយោបាយ សម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣ដល់២០២៨ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១រៀបចំឡើងដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រិះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងឱកាសនោះដែរ ឯកឧត្តម សៅ សារឿន និងក្រុមការងារ បានផ្តល់អំណោយអនុស្សាវរីយ៍មួយចំនួនដល់ក្រុមគ្រួសារ ឧបាសក ប៊ុត ស្តើង មានអង្ករ ១បាវ, មី ២កេស, ត្រីខ ១កេសធំ សំលៀកបំពាក់សំរាប់មនុស្សចាស់ និងសារ៉ុង រួមនិងថវិកាមួយចំនួនផងដែរ ៕

ប្រភព ៖ ក្រុមការងារកងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner