សហរដ្ឋអាមេរិកយល់ព្រមលក់យន្តហោះ F-35 ក្នុងតម្លៃ ៥ពាន់លានដុល្លារទៅឱ្យកូរ៉េខាងត្បូង

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែកញ្ញានេះ បានយល់ព្រមលក់យន្តហោះចម្បាំង F-35 ក្នុងតម្លៃ ៥ពាន់លានដុល្លារ ចំពេលមានភាពតានតឹងជាមួយកូរ៉េខាងជើង។

ក្រសួងការបរទេសអាមេរិកបានជូនដំណឹងដល់សភាថា ខ្លួនបានបើកភ្លើងបៃតងក្នុងការលក់យន្តហោះចម្បាំង F-35 ចំនួន ២៥គ្រឿងដែលផលិតដោយក្រុមហ៊ុន Lockheed Martin រួមទាំងគ្រឿងម៉ាស៊ីន និងគ្រឿងបរិក្ខាពាក់ព័ន្ធ។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការលក់យន្តហោះ F-35 នេះ នឹងជួយបង្កើនសមត្ថភាពការពារជាតិរបស់កូរ៉េខងត្បូង ទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគតពីកូរ៉េខាងជើង។

កិច្ចព្រមព្រៀងទិញលក់យន្តហោះ F-35 ខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលមានភាពតានតឹងបន្តកើនឡើងជាមួយកូរ៉េខាងជើង ដែលបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគចុងក្រោយរបស់ខ្លួន ខណៈដែលលោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចនៅរុស្ស៊ី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកសព្វាវុធជាមួយលោក វ្ល៉ាឌីមៀ ពូទីន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner