គណៈបញ្ចាការឯកភាពខណ្ឌមានជ័យ ចុះរដ្ឋបាលប្រមូលក្រុមអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀនជាច្រើននាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ នាថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣នេះ បានចុះរដ្ឋបាលក្នុងមូលដ្ឋាននៃតំបន់មិនរាបរយ ដោយប្រមូលក្រុមអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងប្រឡាយទឹកស្អុយ ភូមិបច្ឆា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងប្រត្តិបត្តិការណ៍ខាងលើនេះ កម្លាំងគណៈបញ្ចាការឯកភាពបានរុះរើខ្ទមមួយកន្លែងដោយមានក្រុមជនសង្ស័យជាច្រេីនបានប្រមូលផ្តុំគ្នាសង្ងំលាក់ខ្លូនចែកចាយនិងប្រើប្រាស់គ្រឿងញៀន ទេីបអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ខាងលេី ដែលពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាងមួយចំនួនផងដែរ ។

បច្ចុប្បន្ននេះ ជនសង្ស័យប្រុសស្រីជាច្រេីននាក់នោះ កំពុងតែឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner