យុវជនជាង ២០០នាក់ បានសម្ភាសន៍ជាប់ក្នុងវេទិកាការងារកាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ (មានវីដេអូ)

ភ្នំពេញ៖ យ៉ាងហោចណាស់ក្រុម យុវជន សិស្ស-និស្សិត អ្នកស្វែងរកការងារធ្វើ ជាង ៣០០នាក់ បានមកចូលរួមដាក់ពាក្យ និងសម្ភាសការងារជាមួយតំណាង ក្រុមហ៊ុនទាំង ៧ដែលបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាលទ្ធផល យុវជនចំនួន ២០៧នាក់ បានសម្ភាសន៍ការងារជាប់ ក្នុងនោះមានអ្នកជាប់ជាស្ថាពរមានចំនួន ៣០នាក់ ខណៈអ្នកសម្ភាសន៍ជាប់បឋមមានចំនួន ១៨៧នាក់។

បញ្ជាក់ក្នុងពិធីដែលបានរៀបចំឡើងកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ កញ្ញា ពុន ការ សិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនាញពន្ឋដារ ឆ្នាំទី២ ដែលបានសម្ភាសន៍ជាប់ជាស្ថាពរ នៅក្រុមហ៊ុន AEON(Cambodia) Co,.Ltd បាននិយាយថា៖ “នាងខ្ញុំទទួលបានការងារ ធ្វើហើយ ។ អរគុណ NEA និង ក្រសួងការងារដែលបានផ្ដល់ឱកាស ការងារដល់ខ្ញុំ។ កម្មវិធីវេទិកាការងាររបស់ NEA ពិតជាផ្ដល់ភាពងាយស្រួល ដល់ យុវជនក្នុងការដាក់ ពាក្យរកការងារធ្វើមែនសូមបងប្អូន អញ្ជើញមក NEA ដើម្បីរកការងារ និងប្រឹក្សាយោបល់អំពីអាជីពការងារ»។

ក្រសួងការងារបានឱ្យដឹងថា៖ សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារ ក្នុងថ្ងៃនេះ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួម ក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការ ត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស ។

គួរបញ្ជាក់ថា មានក្រុមហ៊ុនធំៗទាំង៧ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន JACCS, ធនាគារឯកទេស AEON,ក្រុមហ៊ុន ONLINE, ក្រុមហ៊ុន MEKONGNET, ផ្សារទំនើប AEON MALL, ម៉ាស្ទើស៊ុគីស៊ុប និង ក្រុមហ៊ុន GATHER GROUNDS COFFEE AND EACTERY ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner