រយៈពេលប្រាំឆ្នាំ ក្រសួងការងារ បណ្តុះបណ្តាលកម្មករជំនាញបានជាង២៧ម៉ឺននាក់
ភ្នំពេញ៖ របាយការណ៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងរយៈពេលប្រាំឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង បានបណ្តុះបណ្តាលកម្លាំងជំនាញវិជ្ជាជីវៈបានជាង២៧ម៉ឺននាក់ដើម្បីចាក់បញ្ចូលក្នុងតម្រូវការទីផ្សារដ៏ទូ លំទូលាយ។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញកាលពី ថ្ងៃទី១៨ ខែកញ្ញា ដោយ រំលេចឱ្យឃើញថា កម្លាំងពលកម្មជំនាញ ដែ លបានបញ្ចប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ យ៉ាងតិច ឬស្មើកម្រិតវិញ្ញាបនបត្របច្ចេ កទេស និង វិជ្ជាជីវៈរយៈពេលខ្លីមានចំនួន ២៧ ម៉ឺននាក់ ក្នុង ចន្លោះឆ្នាំ២០១៨- ២០២២។

ក្រសួងបានបន្តថា សម្រាប់ឆ្នាំ ២០២២ កម្លាំងពលកម្មជំនាញដែលបានបញ្ចប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានប្រុសចំនួន ៥៣ ៧២៣ នាក់ ក្នុងនោះមានការកើនឡើង ៥,៩៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានចំនួន ៥០ ៦៩០ នាក់។
ដោយឡែកចំនួនសិស្សស្រីវិញ មានចំនួន ១៩ ៩៤៩ នាក់ ក្នុងនោះមានការថយចុះ ៩,១២ ភាគរយ បើប្រៀ បធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ មានចំនួន ២១ ៩៥២ នាក់។
សូមបញ្ជាក់ថា ការបង្ហាញរបាយការណ៍នេះ គឺស្របពេលដែលរដ្ឋាភិបាលដាក់ផែនការបណ្តុះបណ្តាលជំ នាញវិជ្ជាជីវៈដល់យុវជន ១,៥លាននាក់ ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះនៅទូទាំ ងប្រទេសកម្ពុជាក្នុងអាណត្តិទី៧នេះ។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ថា កម្មករជំនាញ ជាង២៧ម៉ឺននាក់នោះ ក្រសួងបានបណ្តុះបណ្តាលលើជំនាញរួមមាន សំណង់ អគ្គិស នី មេកានិករថយន្ត អេឡិចត្រូនិក បរិក្ខាត្រជាក់ និងកម្តៅ កម្មន្តសាល និងធុរកិច្ច ឬព័ត៌មានវិទ្យាជាដើម ។
លោកបានបញ្ជាក់ថា ៖ «ក្រសួងបានបណ្តុះបណ្តាលសិស្ស និស្សិត និងកម្មករគ្រប់វិស័យដែលបានចុះឈ្មោះចូលរៀន។ ការបណ្ដុះបណ្ដាលនេះ ក្រសួងការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈបានរៀបចំចំនួន ៥ក ម្រិ តបណ្តុះបណ្តាលចាប់ពីថ្នាក់បច្ចេកទេសកម្រិតកម្មករជំនាញរហូតដល់ថ្នាក់បណ្ឌិត។ ជំនាញរយ:ពេលខ្លី មានរយៈពេលពី ៣-៤ខែ»។
ចំណែកប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ បានទទួលស្គាល់ថា កម្ពុជានៅមានការខ្វះខាតកម្លាំងពលកម្មជំនាញ បើទោះបីជា រយៈពេលជាង២០ឆ្នាំមកនេះ កម្លាំងពលកម្មជំនាញនៅតែមា នទាបនៅឡើយ សូម្បីតែជំនាញផ្នែកបច្ចេកទេស និងជំនាញផ្នែកគ្រប់គ្រង កម្ពុជា នៅតែមានតិចតួច ទេ។
បើតាមក្រសួងការងារ ចំនួនសិស្សបញ្ចប់ការបណ្តុះបណ្តាល កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ កម្រិត ២ និងកម្រិត៣ ក្នុងឆ្នាំ ២០២២ មានចំនួន ១៦ ៧១៩ នាក់ ក្នុងនោះមានកើនឡើង ៦,៦៦ ភាគរយបើប្រៀបនឹងរយៈពេលឆ្នាំ ២០២១ ដែល មានចំនួន ១៥ ៦៧៤ នាក់។

ទន្ទឹមនឹងនេះ ចំនួនសិស្សបញ្ចប់ការបណ្តុះបណ្តាលកម្រិតចាប់ពីសញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្ររងបច្ចេកទេស ឬឯកទេស ក្នុងឆ្នាំ២០២២ មានចំនួន ១២ ២៦៩ នាក់ ក្នុងនោះមានការកើនឡើង ២៤, ៨ ២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២១ មានចំនួន ៩ ៨២៩ នាក់។
សូមជម្រាបថា រាជរដ្ឋាភិបាលអា ណត្តិទី៧បានដាក់ចេញគោលនយោបាយបណ្តុះបណ្តាលជំនាញបច្ចេ កទេស និងវិជ្ជាជីវៈដល់កម្មករនិយោជិតឱ្យបានចំនួន ១,៥លាននាក់ ដើម្បីអភិវឌ្ឍចំណេះជំនាញពួលក គា ត់ឱ្យកាន់តែមានកម្រិតខ្ពស់ថែមទៀត ដែលពួកគាត់អាចចូលរៀនវេន ព្រឹក យប់ និងចុងសប្តាហ៍ដោ យមិនបង់ប្រាក់ ហើយអ្នកក្រីក្រមានប្រាក់ឧបត្ថម្ភថែមទៀត៕ ដោយ៖ វណ្ណ សុជាតា