“Putin ចង់ឱ្យយើង (ណាតូ) ចុះហត្ថលេខាលែងពង្រីកអង្គការណាតូទៀត

អត្ថបទដោយ៖
AMS OneMinute

តែយើងបានបដិសេធ។ ដូច្នេះលោក Putin សម្រេចចិត្តធ្វើសង្រ្គាមដើម្បីរារាំងការរីកធំរបស់ណាតូដែលកាន់តែខិតជិតព្រំដែនរុស្ស៊ី។”

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថា “មុនមានសង្រ្គាម (រុស្ស៊ី-អ៊ុយក្រែន) នៅឆ្នាំ២០២១ ប្រធានាធិបតីរុស្ស៊ី លោក Putin បានបញ្ជូនសេចក្តីព្រាងសន្ធិសញ្ញាដែលធានាថានឹងមិនមានការពង្រីកសមាជិកភាពណាតូទៀតទេ ដើម្បីឱ្យអង្គការណាតូចុះហត្ថលេខា ហើយជាការឆ្លើយតប រុស្ស៊ីនឹងមិនឈ្លានពានអ៊ុយក្រែន។ ជាការពិតណាស់ យើង (ណាតូ) មិនបានចុះហត្ថលេខាលើសេចក្តីព្រាងសន្ធិសញ្ញានេះឡើយ។” – us19

#ams1minute

ads banner