ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការងារអាទិភាពរបស់ក្រសួងរៀបចំដែនដី គឺការរៀបចំក្របខ័ណ្ឌគោលនយោបាយឱ្យបានកាន់តែច្បាស់លាស់ដោយផ្តោតសំខាន់លេីការកំណត់នូវមុខងារសក្ដានុពលសេដ្ឋកិច្ចដី
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍លើកឡើងថា ការងារអាទិភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការរៀបចំក្របខណ្ឌគោលនយោបាយឱ្យបានកាន់តែច្បាស់ លាស់ ការរៀបចំដែនដី នគរូបនីយកម្ម ដោយផ្តោតសំខាន់លេីការកំណត់នូវមុខងារសក្កានុពលសេដ្ឋកិច្ចដី ជជាអាទិ៍ដីសម្រាប់តំបន់ឆ្នេរ តំបន់ទេសចរណ៍ តំបន់ប្រាសាទ និងដីសម្រាប់សក្ដានុពលកសិកម្មជាដេីម។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រសួង សូមស្វាគមន៍សិស្សមេធាវី សម្រាប់ការចូលរួមក្នុងកិច្ចការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យកាន់តែបានគ្រប់ជ្រុងជ្រោយ ដេីម្បីជាប្រយោជន៍រួម ជាពិសេសជាឱកាសសម្រាប់ប្អូនៗចូលរួមប្រតិបត្តិច្បាប់ នយោបាយ សង្គមកិច្ច និងយុត្តិធម៌។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយសិស្សមេធាវី ជំនាន់ទី១៩ នៃមជ្ឈមណ្ដលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី នៅទីស្តីការក្រសួង កាលពីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣៕ ដោយ៖ ង៉ាន់ ទិត្យ



