អតីតជំនួយការលោក ហ្សេលេនស្គី ៖ ជម្លោះនៅអ៊ុយក្រែននឹងអូសបន្លាយដល់ឆ្នាំ ២០៣៥

កៀវ៖ អតីតទីប្រឹក្សាមេដឹកនាំអ៊ុយក្រែន បាននិយាយថា ការប្រឈមមុខដាក់គ្នារវាងទីក្រុងមូស្គូ និងទីក្រុងកៀវ អាចវិវត្តទៅជាសង្រ្គាមកូនកាត់ ហើយបន្តអូសបន្លាយជាច្រើនឆ្នាំ។

លោក អាឡិចស៊ី អារេសតូវីច ដែលជាអតីតទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់ថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អាចនឹងបន្តរហូតដល់ជាងមួយទសវត្សរ៍ទៀត ព្រោះអ្នកជិតខាងទាំងពីរទំនងជាមិនអាចដោះស្រាយការខ្វែងគំនិតគ្នា ក្នុងពេលដ៏ខ្លីខាងមុខនេះបានទេ។

លោក អារេសតូវីច បាននិយាយក្នុងបទសម្ភាសដែលបង្ហោះលើ YouTube របស់ខ្លួននាពេលថ្មីៗនេះថា ប្រាកដណាស់ វានឹងអូសបន្លាយពេលរហូតដល់ឆ្នាំ២០៣៥។ រុស្ស៊ីកំពុងព្យាយាមបង្កើតចក្រភពថ្មី ដែលនឹងមិនកើតឡើងដោយគ្មានអ៊ុយក្រែនបានទេ។

កាលពីសប្តាហ៍មុន ទីភ្នាក់ងារព័ត៌មាន Bloomberg ក៏បានរាយការណ៍ដែរថា ប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍ឈានមុខទាំង ៧ របស់ពិភពលោក (G7) ក៏បានជឿជាក់ដែរថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អាចនឹងអូសបន្លាយពេលពី៦ ទៅ ៧ឆ្នាំទៅមុខទៀត៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner