ប្រាសាទកោះកេរ ត្រូវធ្វើពិធីបួងសួងថ្នាក់ជាតិ (Video Inside)
ខេត្តព្រះវិហារបានចេញសេចជូនដំណឹង ស្តីពីការផ្អាកជាបណ្ដោះអាសន្ននូវការចូលទស្សនារមណីយដ្ឋានប្រាសាទកោះករ ដែលត្រៀមនឹងធ្វើពិធីរៀបចំបួងសួងថ្នាក់ជាតិ។
ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងបញ្ជីរបស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ពិធីបួងសួងថ្នាក់ជាតិ ត្រៀមនឹងប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែកញ្ញា ដែលនឹងចាប់ផ្តើមវេលាម៉ោង ៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់។
ប្រាសាទកោះកេរ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ៧ជាន់ និងមានកម្ពស់ ៣៥ម៉ែត្រ។
នៅរមណីយដ្ឋានប្រាសាទកោះកេរ មានសំណង់ប្រាសាទ សំណង់សាសនា ប្រព័ន្ធធារាសាស្រ្តចំនួន ១២៧ ក្នុងនោះមានប្រាសាទដែលនៅមានរូបរាងចំនួន ៥៦៕