២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៧២ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ នៅអាស៊ានក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ៧២ករណី ដែលបានកើតឡើងលើប្រទេសចំនួន ៤។ តួលេខឆ្លងនៅអាស៊ានថ្ងៃនេះ បានកើនឡើងមកវិញចំនួន ៩២ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។

ប្រទេសទាំង៤ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា, ថៃ និងប្រទេសឡាវ។ ប្រទេសថៃ មានការឆ្លងចំនួន ៣៦ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លង ២ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៤។ ប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។

គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៧ម៉ឺន ៧ពាន់ ៥៧៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨១៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៥លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕

ads banner