មនុស្សស្លាប់ប្រមាណ ១០០នាក់ ក្នុងអគ្គិភ័យឆាបឆេះក្នុងពិធីមង្គលការនៅអ៊ីរ៉ាក់

បាកដាដ៖ ប្រព័ន្ធផ្សព្វផ្សាយ និងមន្រ្តីសុខាភិបាល នៅថ្ងៃទី២៦ ខែកញ្ញា បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១០០នាក់បានស្លាប់ និងជាង ១៥០នាក់ទៀតរងរបួស នៅពេលដែលអគ្គីភ័យបានឆាបឆេះសាលក្នុងពិធីមង្គលការមួយក្នុងទីក្រុង Hamdaniyah ភាគខាងជើងប្រទេសអ៊ីរ៉ាក់។

អាជ្ញាធរសុខាភិបាលខេត្ត Nineveh បានរាយការណ៍ពីចំនួនអ្នកស្លាប់ប្រមាណ ១០០នាក់ និងច្រើនជាង ១៥០នាក់ទៀតរងរបួស នៅក្នុងអគ្គីភ័យឆាបឆេះនៅសាលអាពាហ៍ពិពាហ៍មួយក្នុងទីក្រុង Hamdaniyah។

អគ្គិភ័យនេះ បានកើតឡើងនៅទីក្រុង Hamdaniyah ក្នុងខេត្ត Nineveh។ ភ្លាមៗ រថយន្តសង្គ្រោះ និងក្រុមគ្រូពេទ្យ ត្រូវបានអាជ្ញាធរអ៊ីរ៉ាក់បញ្ជូនទៅកាន់ទីតាំងកើតហេតុ។ បើតាមអាជ្ញាធរការពារជនស៊ីវិល អគ្គិភ័យបានផ្តើមចេញពីការបាញ់កាំជ្រួច ហើយបានឆាបឆេះរាលដាលពាសពេញសាលទទួលភ្ញៀវមកចូលរួមពិធីតែម្តង។

គួរបញ្ជាក់ផងដែរថា ស្តង់ដារសុវត្ថិភាពក្នុងវិស័យសំណង់ និងដឹកជញ្ជូនរបស់ប្រទេសអ៊ីរ៉ាក់ ជារឿយៗមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ ហើយប្រទេសដែលហេដ្ឋារចនាសម្ព័ន្ធមានសភាពទ្រុឌទ្រោម បន្ទាប់ពីមានជម្លោះជាច្រើនទស្សវត្សរ៍កន្លងមកនេះ តែងតែជាកន្លែងនៃអគ្គីភ័យ និងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរផ្សេងៗ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner