ជនសង្ស័យ ៥៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី២៩ ខែកញ្ញា

(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន   ៥៥នាក់ រួមមាន ៖ជួញដូរ ២ករណី ឃាត់ ៤នាក់(ស្រី ១នាក់) ដឹកជញ្ជូន រក្សាទុក ១៩ករណី ឃាត់ ២៩នាក់(ស្រី ២នាក់) ប្រើប្រាស់ ៥ករណី ឃាត់ ២២នាក់(ស្រី ១នាក់)
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែកញ្ញា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ២៤៥៨,៤៣ក្រាម និង៦កញ្ចប់តូច។
មេតំហ្វេតាមីន(Wy) ស្មើ ៨,៤៦ក្រាម។
កេតាមីន(Ke) ស្មើ ២៩,៤៣ក្រាម។
លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប នគរបាល ៖ ១២អង្គភាព ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner